ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែង នៅភ្នំពេញ

ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែង នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសាលារៀនសុវណ្ណភូមិ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ។យុវជនរងគ្រោះឈ្មោះយឺ សុខជា អាយុ២២ឆ្នាំមុខរបរសន្តិសុខយាមរោងចក្រ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបើកបុកយុវវជនម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយ ព្យាយាមបើករត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបររួចប្រគល់ជូននគរបាល

ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ចំណែកសាកសពយុវជន

រងគ្រោះត្រូវបានក្រុមគ្រួសារលើកយកចេញពីកន្លែងកើតហេតុទៅផ្ទះភ្លាមៗដែរ។

នៅមុនពេលកើតហេតុយុវជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេពណ៍បៃតងពាក់ស្លាកលេខភ្នំពេញ1HK-0339 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសចរាចរណ៍យឺតៗពីជើងទៅត្បូង សសៀរៗតាមចិញ្ចើមផ្លូវជាតិលេខ៣ បម្រុងឆ្លងផ្លូវ

ចូលផ្ទះ ។ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយព៍ខៀវប្រភេទទ្រុងពាក់ស្លាកលេខភ្នំពេញ3E-6427បើកបរតាម ផ្លូវបេតុងភូមិព្រៃព្រីងត្បូងខាងក្រោយសាលាសុវណ្ណភូមិក្នុងទិសដៅពីត្បូងទៅជើង សំដៅឡើងទៅផ្លូវជាតិលេខ៤ ប៉ុន្តែដោយសារតែទើសបារ៉ាស់ទើបបើកត្រឡប់ក្រោយក្នុងទិសដៅពីជើងទៅត្បូងវិញ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកម៉ូតូយុវជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យដួលស្លាប់ភ្លាមៗ

នៅនឹងកន្លែង បន្ទាប់មករថយន្តបានបើករត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបរ

រួច ប្រគល់ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានផ្នំពេញចាត់ការតាមច្បាប់។ចំណែកសាកសពយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកចេញពីកន្លែងកើតហេតុទៅផ្ទះភ្លាមៗព្រោះផ្ទះស្ថិតនៅជិត

កន្លែងកើតហេតុនោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya