ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០! WHO ប្រកាស៖ «បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវចាត់វិធានការក្តៅ ដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណា»

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០! WHO ប្រកាស៖ «បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវចាត់វិធានការក្តៅ ដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណា»

(ញូដេលី)៖ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០  អង្គការសុខភាព ពិភពលោកហៅកាត់ថា WHO អំពាវនាវឲ្យមានសកម្មភាពខ្លាំងក្លាបំផុត «agressive action» នៅក្នុងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ស្កាត់ការរីករាលដាល យ៉ាងឆាប់រហ័សនៃ COVID-19 ខណៈប្រទេសមួយចំនួន កំពុងតែឈានទៅរកការឆ្លងរាលដាលជំងឺនេះ នៅក្នុងសហគមន៍ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ WHO បានសង្កត់ធ្ងន់ថា ការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) បានរីករាលដាលខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅទូទាំងពិភពលោកក្រៅពីចិន ដែលបង្ខំឲ្យប្រទេសជាច្រើនចាត់វិធានការកាន់តែតឹងរ៉ឹង ក្នុងនោះមានទាំងការបិទព្រំដែន ដាក់ការរឹតបន្តឹងលើអ្នកដំណើរបរទេស ឬហាមពួកគេចូលក្នុងប្រទេស និងបូករួមទាំងការបិទសាលារៀន ព្រមទាំងបំរាមគោចរក្នុងស្រុកជាដើម។

អង្គការ WHO បានរំលឹកថា ក្តីព្រួយបារម្ភនៅពេលនេះ គឺទៅលើប្រព័ន្ធសុខាភិបាលនៃប្រទេសភាគច្រើនតែម្តង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនអាចទប់ទល់បាននោះឡើយ ក្នុងករណីមានការផ្ទុះជំងឺឆ្លងរាលដាល នៅក្នុងកម្រិតធ្ងន់នោះ។ លោកស្រី ភូណាម ខេត្រាផល ស៊ីង (Poonam Khetrapal Singh) ប្រធានអង្គការ WHO ថ្នាក់តំបន់បានលើកឡើងថា «យើងត្រូវតែបង្កើនវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់វីរុសនេះ កុំឲ្យឆ្លងទៅកាន់មនុស្សកាន់តែច្រើនទៀត…។ ការឆ្លងវីរុស (COVID-19) ជាចង្កោមៗត្រូវបានរាយការណ៍រួចទៅហើយ…។ ពិតណាស់យើងត្រូវធ្វើអ្វីបន្ថែមទៀត និងជាបន្ទាន់ផងដែរ»

គួរបញ្ជាក់ថា នាពេលនេះប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេនោះគឺម៉ាឡេស៊ីមានរហូតដល់ ៦៧៣ករណី ក្នុងនោះអ្នកជំងឺ ០២នាក់ស្លាប់ ខណៈនៅហ្វីលីពីនវិញមានអ្នកឆ្លងជិត ២០០ករណី និងអ្នកជំងឺ ១២នាក់ឯណោះស្លាប់។ នៅក្នុងប្រទេសដូចជាថៃជាដើម បានរាយការណ៍អំពីការឆ្លង COVID-19 ជាចង្កោម ឬក្រុម ដែលប្រការនេះពិតជាគួរឲ្យព្រួយបារម្ភបំផុត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya