ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០! របាយការណ៍ COVID-19 ប្រចាំថ្ងៃ៖ «ប្រទេស-ដែនដីសរុប ៤៨ មានអ្នកឆ្លង COVID-19 ចាប់ពី១០០ករណី, ប្រទេសឆ្លងសរុបកើនដល់១៦២ ប្រទេស»

គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០! របាយការណ៍ COVID-19 ប្រចាំថ្ងៃ៖ «ប្រទេស-ដែនដីសរុប ៤៨ មានអ្នកឆ្លង COVID-19 ចាប់ពី១០០ករណី, ប្រទេសឆ្លងសរុបកើនដល់១៦២ ប្រទេស»

(បរទេស)៖  គិតត្រឹមល្ងាចថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីប ទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧ នាក់ស្លាប់ និង ៧៩,៩១១ នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៤៨ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២០ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ២៤ ប្រទេស, ទ្វីបអាមេរិកចំនួន ០៣ប្រទេស និងទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេស និងដែនដីទាំង ៤៨ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណីរួមជាមួយនឹងករណីស្លាប់ផងដែរ ៖

១៖ ប្រទេសចិនឆ្លងសរុប ៨០,៨៨១ ករណីក្នុងនោះ ៣,២២៦ នាក់បានស្លាប់ និង ៦៨,៦៩៤ នាក់ជាសះស្បើយ។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ២៧,៩៨០ ករណីក្នុងនោះ ២,១៥៨ នាក់ស្លាប់។
៣៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ១៤,៩៩១ ករណីក្នុងនោះ ៨៥៣ នាក់ស្លាប់។
៤៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ៩,៩៤២ ករណីក្នុងនោះ ៣៤២ នាក់ស្លាប់។
៥៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៨,៣២០ ករណីក្នុងនោះ ៨១ នាក់ស្លាប់។
៦៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ៧,៥៨៨ ករណីក្នុងនោះ ១៧ នាក់ស្លាប់។
៧៖ ប្រទេសបារាំងឆ្លងសរុប ៦,៦៣៣ ករណីក្នុងនោះ ១៤៨ នាក់ស្លាប់។
៨៖ សហរដ្ឋអាមេរិកឆ្លងសរុប ៤,៧៤៣ ករណីក្នុងនោះ ៩៣ នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ២,៣៥៤ ករណីក្នុងនោះ ២១ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេសឆ្លងសរុប ១,៥៤៣ ករណី ក្នុងនោះ ៥៥ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ឆ្លងសរុប ១,៤១៣ ករណីក្នុងនោះ ២៤ នាក់ស្លាប់។
១២៖ ប្រទេសន័រវេសឆ្លងសរុប ១,៣៥៧ ករណីក្នុងនោះ ០៣ នាក់ស្លាប់។
១៣៖ ប្រទេសអូទ្រីសឆ្លងសរុប ១,១៣២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
១៤៖ ប្រទេសស៊ុយអែតឆ្លងសរុប ១,១២១ ករណីក្នុងនោះ ០៧ នាក់ស្លាប់។
១៥៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ១,០៥៨ ករណីក្នុងនោះ ១០ នាក់ស្លាប់។
១៦៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ៩៦០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
១៧៖ ប្រទេសជប៉ុនឆ្លងសរុប ៨៤៣ ករណីក្នុងនោះ ២៨ នាក់ស្លាប់។
១៨៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ៥៦៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៩៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ៤៥២ ករណីក្នុងនោះ ០៥ នាក់ស្លាប់។
២០៖ ប្រទេសកាណាដាឆ្លងសរុប ៤៤១ ករណីក្នុងនោះ ០៤ នាក់ស្លាប់។
២១៖ ប្រទេសកាតា ឆ្លងសរុប ៤៣៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២២៖ ប្រទេសឆែក ឆ្លងសរុប ៣៨៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៣៖ ប្រទេសក្រិកឆ្លងសរុប ៣៥២ ករណីក្នុងនោះ ០៤ នាក់ស្លាប់។
២៤៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ៣៣១ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៥៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ៣០៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៦៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ២៩៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៧៖ ប្រទេសស្លូវេនី ឆ្លងសរុប ២៥៣ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៨៖ ប្រទេសសិង្ហបុរីឆ្លងសរុប ២៤៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៩៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ២៣៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣០៖ ប្រទេសបារ៉ែន ឆ្លងសរុប ២២៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣១៖ ប្រទេសអេស្តូនី ឆ្លងសរុប ២២៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣២៖ ប្រទេសអៀរឡង់ឆ្លងសរុប ២២៣ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៣៣៖ ប្រទេស ប៉ូឡូញ ឆ្លងសរុប ២០៥ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៣៤៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ១៩៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៥៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ១៩៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៦៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ១៨៧ ករណី ក្នុងនោះ ១២ នាក់ស្លាប់។
៣៧៖ ប្រទេសរូម៉ានីឆ្លងសរុប ១៨៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៨៖ ប្រទេសថៃ ឆ្លងសរុប ១៧៧ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៩៖ ប្រទេសឥណ្ឌូនេស៊ី ឆ្លងសរុប ១៧២ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៤០៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ១៦៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤១៖ ដែនដីក្រុងហុងកុងឆ្លងសរុប ១៦២ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤២៖ ប្រទេសឈីលី ឆ្លងសរុប ១៥៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៣៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ១៣៣ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៤៤៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ១៣៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៥៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១៣០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៦៖ ប្រទេសឥណ្ឌា ឆ្លងសរុប ១២៦ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៧៖ ប្រទេសលីបង់ ឆ្លងសរុប ១២០ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៨៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១០៩ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។

ប្រភព៖ វែបសាយ worldometers.info (ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០)៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya