ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ករណីជួញដូរនឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (អាខ្មៅ បង្ហោះលក់ថ្នាំញៀនតាម Facebook) នៅកណ្តាល

ករណីជួញដូរនឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (អាខ្មៅ បង្ហោះលក់ថ្នាំញៀនតាម Facebook) នៅកណ្តាល

កណ្តាល:  នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧និង១៥នាទី នៅ ផ្ទះជនសង្ស័យ ភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៤នាក់ ដែលឃាត់ខ្លួន ៖

១/-ឈ្មោះ ប៊ន វណ្ណធា(ហៅខ្មៅ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
២/- ឈ្មោះ គ្រី ចាន់សាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
៣/-ឈ្មោះ ស្រ៊ុយ សេងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
៤/-ឈ្មោះ គង់ វណ្ណា (ខ្នា) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន<+> ក្នុងទឹកនោម)។
វត្ថុតាងចាប់យកមាន ៖
១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់មធ្យម។
២/-ទូរសព្ទ័ដៃចំនួន០២គ្រឿងមាន
_ម៉ាកអាយហ្វូនចំនួន០១គ្រឿង
_ម៉ាកOPPOចំនួន០១គ្រឿង
៣/-សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

តាមប្រភពព័ត៌មានមុនពេលឃាត់ខ្លួន មានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានមុខសញ្ញាឈ្មោះប៊ន វណ្ណធា (ហៅខ្មៅ) ភេទប្រុស អាយុ២៩ឆ្នាំ នឹងបក្សពួកពីរនាក់ទៀតរស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ សកម្មភាពលក់នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហើយនឹងបានបង្ហោះរូបភាពលក់ថ្នាំញៀនតាមរយះបណ្ដាញសង្គម Facebook ។ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ ដឹកនាំបញ្ជាដោយលោកវរ:សេនិយ៍ឯក សុីម ឃាង អធិការនៃអធិការដ្ឋានស្រុកកោះធំ បានឲ្យកម្លាំងជំនាញ ចុះបង្រ្កាបភ្លាមដោយបានចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរនឹងប្រើប្រាស់គ្រឿងញៀនបានចំនួន០៤នាក់ខាងលើនេះរួមទាំងចាប់យកវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់មធ្យម ហើយនឹងសម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត នៅចំណុចផ្ទះជនសង្ស័យ ប៊ុន វណ្ណធា ។ ជនសង្ស័យ ប៊ន វណ្ណធា, គ្រី ចាន់សាក់ និងស្រ៊ុយ សេងហុង បានឆ្លើយសារភាពថាថ្នាំញៀនខាងលើនេះ ពិតជារបស់ពួកគេពិតប្រាកដមែន។  សមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យទាំង០៤នាក់ខាងលើនេះ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya