ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » មនុស្ស៣នាក់របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្រុកកំពង់ស្វាយ នៅកំពង់ធំ

មនុស្ស៣នាក់របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្រុកកំពង់ស្វាយ នៅកំពង់ធំ

កំពង់ធំ:  កាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ ម៉ូតូ២គ្រឿងក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់០៣នាក់ (ស្រី០១នាក់) នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ០.១ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មុនពេលកើតហេតុមានម៉ូតូម៉ាកEXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ គា ឈុន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(របួសធ្ងន់) មិនពាក់មួកសុវិត្ថភាព មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកឌ្រីមC125 ពណ៍ខ្មៅ គ្មានស្លាកលេខ ដែលមានទិសដៅបញ្រ្ចាសទិសគ្នាបើកបរ ដោយឈ្មោះ សំ ស្រី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់) មិនពាក់មួកសុវិត្ថភាព រួមដំណើរឈ្មោះ វ័ន្ត រតនា ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)មិនពាក់មួកសុវត្ថិភាព។
មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូហុងដាឌ្រីមC125ឈ្មោះ សំ.ស្រី បើកបរបត់ឆ្វេង ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។  សមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងធ្វើការវាស់វែងរួច យកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំការដោះស្រាយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya