ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស ក្លាយជាអ្នកទោស​ សម្លាប់ម្ដាយខ្លួនឯង​ ព្រោះតែយកកាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់​ មកភ្ជង់ម្ដាយលេង​ ស្រាប់តែរាលកៃផ្ទុះស្លាប់ម្ដាយ មួយរំពេច នៅកំពង់ធំ

ក្មេងប្រុស ក្លាយជាអ្នកទោស​ សម្លាប់ម្ដាយខ្លួនឯង​ ព្រោះតែយកកាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់​ មកភ្ជង់ម្ដាយលេង​ ស្រាប់តែរាលកៃផ្ទុះស្លាប់ម្ដាយ មួយរំពេច នៅកំពង់ធំ

កំពង់ធំ:  ករណីរាលកៃកាំភ្លើង បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក

ខេត្តកំពង់ធំ កាលពីវេលាម៉ោង១៨និង៣០នាទីយប់  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ យ៉ិត ឃឿន អាយុ៣៣ឆ្នាំ ត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ គ្រ ម៉ណ ភេទប្រុសអាយុ១២ឆ្នាំ ។ ជនទាំងពីរនាក់ រស់នៅភូមិ-ឃុំកើតហេតុ ។

នៅមុនពេលកើតហេតុ កូនប្រុសបង្កើតរបស់ជនរងគ្រោះបានយកអាវុធកែច្នៃ សម្រាប់បាញ់សត្វមកបញ្ចូលគ្រាប់ យកទៅភ្ជង់ម្តាយលេង ស្រាប់តែរាលកៃផ្ទុះចំនួន២គ្រាប់ ចំដើមទ្រូងម្តាយ បណ្តាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះរបស់ជនរងគ្រោះ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញស្រុកប្រាសាទបល្ល័ង្ក រួមទាំងគ្រូពេទ្យបានចុះទៅដល់ ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអាវុធកែច្នៃ ពិត ប្រាកដមែន ។ ហើយប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមតនីតវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya