ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្រ្តីម្នាក់ ខំធាក់កង់ដើរលក់នំ ដើម្បីចិញ្ចឹមជីវិតខ្លួនឯង និងកូនតូចៗឲ្យរស់ស្រួលនឹងគេ តែបែរជាមិនរស់ត្រូវរថយន្តតាមបុកប្រល័យជីវិត នៅកំពង់ធំ

ស្រ្តីម្នាក់ ខំធាក់កង់ដើរលក់នំ ដើម្បីចិញ្ចឹមជីវិតខ្លួនឯង និងកូនតូចៗឲ្យរស់ស្រួលនឹងគេ តែបែរជាមិនរស់ត្រូវរថយន្តតាមបុកប្រល័យជីវិត នៅកំពង់ធំ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៥ព្រឹក ថ្ងៃអង្គារ ៩រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ខែ មីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧១ គីឡូម៉ែត្រលេខ៥៧-៥៨ ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះ ឈ្មោះ ហ៊ុន ថេត ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់នំតាមកង់ រស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានកូនតូ៣នាក់រស់នៅក្នុងបន្ទុក ។
មុនពេលកើតហេតុមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៧១ពីកើតទៅលិច ហើយខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបុកស្រ្តីរងគ្រោះដែលជិះកង់លក់នំតាមភូមិក្នុងពេលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យស្រ្តីរងគ្រោះដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មចោលកូននៅក្នុងបន្ទុក និង ធ្វើឲ្យកង់និងនំនៅលើកង់ខ្ទាតខ្ចាយរប៉ាត់រប៉ាយពេញផ្លូវ ។ ចំណែករថយន្តបង្កបានបើកគេចពីកន្លែងកើតហេតុបាត់ទៅ។
ករណីនេះកើតឡើងឡើងដោយអ្នកបើករថយន្តបើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសពស្រ្តីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya