ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង នៅព្រៃវែង

ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង នៅព្រៃវែង

(ព្រៃវែង)៖  នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តខ្យោកកណ្តាល ស្ថិតក្នុងភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង និងបានខាតបង់ទ្រព្យសម្បត្តិអស់មួយចំនួនធំ ដោយសារឆ្លងចរន្តអគ្គិសនី។

គ្រោះអគ្គិភ័យនេះមានម្ចាស់ផ្ទះទី១៖ ឈ្មោះ ឈុំ សាខន ភេទស្រី អាយុ៤៤ឆ្នាំ ផ្ទះមានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូចខាតទាំងស្រុង) ឆេះស្រូវអស់១០តោន, ប្រេងម៉ាស្សូត២០កាន, ម៉ូតូគប់ C50 ០១គ្រឿង, ម៉ាស៊ីនបូមទឹក ០១គ្រឿង, ទូរទឹកកក ០១គ្រឿង ធុងបាស ០២, ខោ អាវ មួយចំនួន និងទូរទស្សន៍០១ (ផ្ទះដើមហេតុ), ផ្ទះទី២៖ ម្ចាស់ឈ្មោះ ធា កូលាប ភេទស្រី អាយុ៥១ឆ្នាំ មានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូចខាតទាំងស្រុង) ឆេះលុយអស់២លានរៀល និង២,០០០ដុល្លារ, មាស៤ជី, ប្លង់ដី និងសៀវភៅធនាគារ, ខោអាវមួយចំនួន និងទូរទស្សន៍០១គ្រឿង។

ផ្ទះទី៣៖ ម្ចាស់ឈ្មោះ តុង សាវណ្ណ ភេទស្រីអាយុ ៥៣ឆ្នាំ មានទំហំ៥គុណ៧ម៉ែត្រ ជញ្ជាំងស្លឹកដំបូលប្រក់សង្កសី (ខូចខាតទាំងស្រុង) ឆេះមាសអស់១១ជី, ផ្លាកទី ៩.៥ជី, លុយ ៣លាន, ផ្ទះទី៤៖ ម្ចាស់ឈ្មោះ ស្រ៊ា ភា ប្តីប្រពន្ធ អាយុ ៥៣ឆ្នាំ មានទំហំ៦គុណ១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿងក្បាច់ (ខូចខាតទាំងស្រុង) ឆេះមាសអស់ ៥ជី, ម៉ូតូ ០២គ្រឿង, លុយ ៣លាន, ផ្ទះទី៥៖ ម្ចាស់ឈ្មោះ មីង យន ភេទស្រី អាយុ៨០ឆ្នាំ មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ស័ង្កសី (ផ្ទះទុកចោលគ្មានមនុស្សរស់នៅ (ខូចខាតទាំងស្រុង) គ្មានសម្ភារះ។  នៅប្រតិបត្តិការពន្លត់អគ្គិភ័យនេះបានប្រើប្រាស់រថយន្ត០៣គ្រឿង និងប្រើទឹកអស់ចំនួន៥រថយន្ត៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya