ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់បាក់ជើង ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់បាក់ជើង ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង៧នឹង០៥នាទីយប់ ថ្ងៃទី១៦ខែមិនាឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១០៦កែងផ្លូវ ព្រះនរោត្តមនៅចំណុចក្បែរនឹងស្ពាននាគ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
បុរសម្នាក់បានរងរបួសបាក់ជើង ខណៈកំពុងតែជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវបែកជាបួនត្រូវរថយន្តបុក ពេញទំហឹងអូសប្រហែល៣០ម៉ែត្រ បណ្តាលឲ្យដួលរងរបួសបាក់ជើងត្រូវដឹកតាមរថយន្តសង្គ្រោះ របស់គ្លីនិកឯកជនយកទៅសង្គ្រោះភ្លាមៗ។
នៅមុនពេលកើតហេតុគេបានឃើញ បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1C-5193 ធ្វើដំណើរមកតាមបណ្តោយផ្លូវលេខ១៩ក្នុងទិសដៅពីត្បូងទៅជើង ខណៈកំពុងតែជិះឆ្លងផ្លូវបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX300ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2W-7290 បើកបរតាមបណ្តោយផ្លូវលេខ១០៦ក្នុងទិសដៅពីកើត ទៅលិចយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកម៉ូតូពេញទំហឹង គាបម៉ូតូក្រោមរថយន្តអូសប្រហែល៣០ម៉ែត្របណ្តាលឲ្យដួលបាក់ជើងម្ខាង ចំណែកម៉ូតូខូចខាតយ៉ាងដំណំរីឯរថយន្តខូចកាងមុខផងដែរ។  រថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya