ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ​ក្មេងប្រុស​២​នាក់ នាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ខាងក្រោយ​ភូមិ បណ្តាលឲ្យ​លង់​ស្លាប់​ទាំង​២​នាក់ នៅភ្នំពេញ

​ក្មេងប្រុស​២​នាក់ នាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ខាងក្រោយ​ភូមិ បណ្តាលឲ្យ​លង់​ស្លាប់​ទាំង​២​នាក់ នៅភ្នំពេញ

ភ្នំពេញ​៖ ​​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០ ក្មេងប្រុស​២​នាក់​បងប្អូន​ជីដូនមួយ​បាននាំគ្នា​ទៅលេង​ទឹក​រណ្តៅ​ដី​ខាងក្រោយ​ភូមិ​លង់​ស្លាប់​ទាំង​២​នាក់ ​ចំណុច​រណ្តៅ​ដី​មានទឹក​មួយកន្លែង​ខាងកើត​ភូមិ​សំរោង​កណ្តាល​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។​

​សព​ក្មេងប្រុស​ទាំង​២​នាក់​ទី​១​ឈ្មោះ​ឆេង ភា​និ​ត​អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ​មឿង ឆេង​អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​និង​ម្តាយ​ឈ្មោះ​ឡូញ សារិន​អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​។ ទី​២​ឈ្មោះ ស៊ុយ ប៊ុន​ថេ​ង​អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ​សាំង វុទ្ធី​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​និង​ម្តាយ​ឈ្មោះ​មឿង សុខ​គា​អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី​។ អ្នក​ទាំងអស់គ្នា​ស្នាក់នៅ​ភូមិ​សំរោង​កណ្តាល​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​ នៅមុន​ពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ឆេង​ភា​និ​ត​ បាន​បាត់​កូន​និង​ក្មួយ​ក៏​ឆោឡោ​ប្រាប់​បងប្អូន​សាច់ញាតិ​ឱ្យជួយ​រក​ ហើយ​ក្រុម​សាច់ញាតិ​ក៏​ចេញ​ដើររក​ក្មេង​ទាំងពីរ​នាក់​នោះ​។ ​លុះ​មកដល់​រណ្តៅ​ដី​មួយកន្លែង​នៅ​ខាងកើត​ភូមិ​ក៏​ប្រទះឃើញ​ខោអាវ​និង​ស្បែកជើង​ពីរ​គូរ​បស់​ក្មេង​ទាំងពីរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya