ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០! ក្រសួងសុខាភិបាល ប្រកាសទាត់ចោលទាំងស្រុង ចំពោះព័ត៌មានប្រឌិតថា បុរសជនជាតិបារាំងដែលឆ្លង COVID-19 រត់គេចចេញពីមន្ទីរពេទ្យ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០! ក្រសួងសុខាភិបាល ប្រកាសទាត់ចោលទាំងស្រុង ចំពោះព័ត៌មានប្រឌិតថា បុរសជនជាតិបារាំងដែលឆ្លង COVID-19 រត់គេចចេញពីមន្ទីរពេទ្យ

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈបណ្តាញព័ត៌មាន បានចេញមកប្រកាសទាត់ចោលទាំងស្រុងចំពោះព័ត៌មានប្រឌិតថា បុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំ ដែលឆ្លង COVID-19 បានរត់គេចចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពោលគាត់កំពុងសម្រាក ព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យ ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ។

ការចេញមកទាត់ចោលនូវព័ត៌មានក្លែងក្លាយបែបនេះ ពីសំណាក់ក្រសួងសុខាភិបាល បានកើតឡើងភ្លាមៗ ក្រោយពីមានជនបំពុលសង្គមមួយចំនួន បានបង្ហោះទៅលើបណ្តាញសង្គម Facebook ថា បុរសជន ជាតិបារាំងស្បែកខ្មៅរូបនេះ ដែលឆ្លង COVID-19 បានលួចរត់ចេញពីមន្ទីរពេទ្យ ហើយទៅខេត្តនេះ ខេត្តនោះដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង និងនាំឲ្យមានចលា ចលសង្គម។

នៅយប់ថ្ងៃនេះ លោក លី សុវណ្ណ បានប្រាប់យ៉ាងដូច្នេះថា «ករណីនេះជារឿងប្រឌិតទាំងស្រុង ក្រសួងសុខាភិបាល សូមទាត់ចោលទាំងស្រុង គឺគាត់ (ជនជាតិបារាំង) កំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យយើង»

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំជឿទៅលើព័ត៌មានក្លែងក្លាយ និងប្រឌិតទាំងនេះឲ្យសោះ ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ ខណៈក្រសួង សុខាភិបាល បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីទាំងនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីការ រកឃើញករណីកូវីដ១៩ នៅលើខ្លួនជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំរូបនេះ ដែលចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ ក្រោយការធ្វើតេស្តរួច មក កូនប្រុសរបស់ជនជាតិបារាំងអាយុ៤ខែ ក៏បានឆ្លង COVID-19 តែប្រពន្ធរបស់គាត់ មិនមានឆ្លងនោះទេ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន ១២ករណីហើយ ដោយក្នុងនោះមាន ៖

*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
*ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
*ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
*ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
*ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នាពេលថ្មីៗ ក្រសួងសុខាភិបាល បានសម្រេច ដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។

នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន តាមរយៈសារាចរណែនាំដូចខាងក្រោម៖

*ទី១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
*ទី២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
*ទី៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
*ទី៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya