ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនស្រ្តីម្នាក់ ជាអ្នកលក់ម៉ាស ក្រោយឆបោកស្រ្តីម្នាក់ជាអ្នករកស៊ីតាមអនឡាញ ឲ្យខាតបង់ប្រាក់ជាង១ម៉ឺនដុល្លារ

ឃាត់ខ្លួនស្រ្តីម្នាក់ ជាអ្នកលក់ម៉ាស ក្រោយឆបោកស្រ្តីម្នាក់ជាអ្នករកស៊ីតាមអនឡាញ ឲ្យខាតបង់ប្រាក់ជាង១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ឃាត់ខ្លួនស្រ្តីឆបោកនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចព្រះគន្លងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រួចនាំយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ។

 

ដោយក្តីទុកចិត្តក្នុងការរកស៊ីលក់ដូរជាមួយគ្នា ស្ត្រីម្នាក់ជាអ្នកលក់ម៉ាសបានធានាអះអាងថា រយៈពេល៣ថ្ងៃនឹង ប្រគល់ម៉ាសចំនួន៨០០ប្រអប់ឲ្យដៃគូរកស៊ីរបស់ខ្លួន ប៉ុន្តែបែរជាក្បត់ពាក្យសន្យាធ្វើឱ្យជនរងគ្រោះខាតបង់ទឹក ប្រាក់អស់១,៤០០០ដុល្លារ (មួយម៉ឺនបួនពាន់ដុល្លារអាមេរិក) ហើយព្យាយាមគេចវេសទើបស្រ្តីរងគ្រោះប្រទះឃើញ នៅតាមផ្លូវក៏ចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនសួរនាំតែម្តង ។

យោងតាមសម្តីស្រ្តីរងគ្រោះមានឈ្មោះ ចាន់ ហេង អាយុ៣១ឆ្នាំ មុខរបរលក់តាមអនឡាញ(បណ្ដាញសង្គមហ្វេសប៊ុក) បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ (ជនរងគ្រោះ) បានជឿ និងទុកចិត្តទៅលើស្ត្រីឆបោកមានឈ្មោះ ថាច ធីហាំង ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិវត្តលៀប ឃុំចំការសំរោង ខេត្តបាត់ដំបង ជាអ្នករកស៊ីលក់ម៉ាសតាម បណ្ដាញសង្គមហ្វេសប៊ុក(Facebook) ។

ស្រ្តីរងគ្រោះបន្តថា ពេលនោះរូបគាត់ឃើញថាស្ត្រីឈ្មោះ ថាច ធីហាំង បង្ហោះលក់ម៉ាសមួយប្រអប់តម្លៃ ៤$ ទើបរូបគាត់ហ៊ានកម៉្មង់ទិញពីស្ត្រីឆបោកនោះរហូតទៅដល់៨០០ប្រអប់ រួចហើយបានកក់លុយក្នុងតម្លៃ ១,៦០០$ (មួយពាន់ប្រាំមួយរយដុល្លារ) ហើយស្ត្រីឆបោកនោះបានសន្យាថា រយៈពេល៣ថ្ងៃក្រោយនឹងដឹកយកម៉ាសឲ្យ។ ដោយការសន្យារបស់ស្ត្រីឆបោកថា ៣ថ្ងៃនឹងដឹកម៉ាសយកមកឲ្យដូច្នេះ គាត់ជាជនរងគ្រោះ ក៏បានលក់ម៉ាសទាំង៨០០ប្រអប់ដែលខ្លួនកម៉្មង់ពីស្ត្រីឆបោកនោះ ទៅឱ្យអតិថិជនរបស់ខ្លួនបន្តទៀត ។ ប៉ុន្តែរហូតដល់ថ្ងៃកំណត់ស្ត្រីឆបោកខាងលើនេះ កុហកថាខ្លួននឹងដឹកម៉ាសយកឲ្យ តែរង់ចាំរហូតអស់រយៈពេលជិត១

ខែហើយ នៅតែមិនឃើញម៉ាសយកមកទៀត ទើបគាត់ទៅកម៉្មង់ម៉ាសពីអ្នកផ្សេងម្នាក់ទៀតក្នុងតម្លៃ ១៨ដុល្លារ

ក្នុងមួយប្រអប់ ដើម្បីយកម៉ាសនោះទៅឱ្យអតិថិជនរបស់ខ្លួនដែលបានកម៉្មង់ពីគាត់ ព្រោះកុំឲ្យអតិថិជនខកចិត្តក្នុងការរកស៊ីជាមួយគ្នា ។

ស្រ្តីរងគ្រោះបន្តទៀតថា លុះលើកទី២ ស្ត្រីឆបោកនោះក៏កុហកទៀតថាម៉ាសនោះមិនទាន់បានយកមកដល់ ដោយនិយាយ ថាឲ្យគាត់រង់ចាំបន្តិចសិន ។លុះនៅថ្ងៃកើតហេតុខាងលើ រូបគាត់ក៏ប្រទះឃើញស្រ្តីឆបោកនៅ តាមផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចព្រះគន្លង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយជនសង្ស័យថាបានបោកលុយគាត់ តាមរយៈការ លក់ម៉ាស ក៏ឃាត់ខ្លួននាំយកមកឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ដើម្បីសួរនាំ ។ ប៉ុន្តែក្នុងហេតុការណ៍នោះ ស្រាប់តែលោកមេធាវីម្នាក់ ឈ្មោះ កៅ សីហា ដែលជាមេធាវីរបស់ជនសង្ស័យ បានមកដល់ប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ ស្រែកឡូឡាឈ្លោះប្រកែកជាមួយនឹងសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ និងហាមឃាត់សមត្ថកិច្ចមិនឲ្យឃាត់ កូនក្តីរបស់គាត់ថែមទៀត មើលទៅដូចគ្មានវិជ្ជាជីវៈជាមេធាវីទល់តែសោះ ។

ចុងក្រោយស្ត្រីរងគ្រោះ បានបញ្ជាក់ថា ចំពោះករណីនេះ គាត់បានខាតបង់អស់ប្រាក់ចំនួន ១.៤០០០ដុល្លារ (មួយម៉ឺនបួនពាន់ដុល្លារអាមេរិក) ដោយសារត្រូវទិញម៉ាសពីអ្នកផ្សេងចំនួន៨០០ប្រអប់ យកទៅឲ្យអតិថិជនរបស់ខ្លួន ក្រោយចាញ់បោកស្ត្រីឆបោកខាងលើនេះ  ។

ស្រ្តីឆបោកខាងលើនេះ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya