ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់​បុរស​ម្នាក់​ ហឹ​ង្សា​​ក្នុង​គ្រួសារ ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ នៅកំពង់ស្ពឺ

ឃាត់​បុរស​ម្នាក់​ ហឹ​ង្សា​​ក្នុង​គ្រួសារ ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ នៅកំពង់ស្ពឺ

កំពង់ស្ពឺ​:​ កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​មាន​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​  ​។​

​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មានឈ្មោះ​ឌុល ធី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។ ​ទាស់​ពាក្យសម្តី​ជាមួយ​ម្តាយ​ឈ្មោះ​មួង​វឿន​អាយុ​៥៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។ ​ឈ្មោះ​ឌុល​ធី​ណា​បាន​យក​កាំភ្លើង​ច្នៃ​ប្រភេទ​បាញ់​គ្រាប់កង់​គំរាម​រក​បាញ់​ម្តាយ​និង​បងប្រុស​តែ​មិនបាន​បាញ់​ទេ​ដោយសារ​ម្តាយ​និង​បងប្រុស​រត់គេចខ្លួន​ចេញពីផ្ទះ​។​

​ ​សមត្ថកិច្ច​ទៅដល់ ​ឈ្មោះ​មួង​វឿន​ជា​ម្តាយ​បាន​នាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង​ទៅ​គាស់​អាវុធ​ម៉ាក​AK.47​លេខ​មើល​មិន​ច្បា​ស់បង់​១​គ្រាប់​ចំនួន​៤​គ្រាប់​ពីក្រោយ​ផ្ទះ​របស់គាត់​ ដែល​រូបគាត់​បាន​កប់​ទុក​តាំងពី​ប្តី​របស់គាត់​មាន​ប្រពន្ធចុង​។​ តែងតែ​ឈ្លោះ​គ្នា​ជាមួយ​កូន​ញឹកញាប់​តែ​មិន​ចាំ​ឆ្នាំ​ដែល​គាត់​កប់​ទេ​ប្រគល់ជូន​សមត្ថកិច្ច​។​  ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya