ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ​អគ្គិភ័យ​​ឆាបឆេះ​ឃ្លាំង​ស្តុក​គ្រឿង​សង្ហា​រិម នៅភ្នំពេញ

​អគ្គិភ័យ​​ឆាបឆេះ​ឃ្លាំង​ស្តុក​គ្រឿង​សង្ហា​រិម នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពី​យប់​រំលង​អធ្រា​ត្រ​ចូល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​ នៅ​ផ្លូវ ៥៨P ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ​។ គ្រឿង​សង្ហា​រិម​មួយចំនួនធំ​ត្រូវបាន​អគ្គិភ័យ​ឆេះ​នៅក្នុង​ឃ្លាំង​យីហោ​បញ្ញា​ ជាទី​តាំង​លក់​គ្រឿង​សង្ហា​រិម​គ្រប់​ប្រភេទ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​។​ ​

​ ​ មុន​កើតហេតុ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​ឃ្លាំង ​ដែលជា​រោង​ជាង​កែច្នៃ​គ្រឿង​សង្ហា​រិម​ ហើយក៏​ចេញ​ជា​អណ្ដាតភ្លើង​បង្ក​ការឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​ក៏មាន​ការភ្ញាក់ផ្អើល​ដ​ល់​ពលរដ្ឋ​នាំគ្នា​ រាយការណ៍​ជូន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មុខ​អន្តរាគមន៍​ចំនួន​២០​គ្រឿង​បាញ់​អស់​ចំនួន​២៥​ រថយន្ត​ប្រើពេល​វេលា​អស់​រយៈពេល​១​ម៉ោង​ទើប​អគ្គិភ័យ​បាន​រលត់ទៅវិញ​ទាំងស្រុង​។​ ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​សង្ស័យ​មកពី​ឆ្លង​ចរន្តអគ្គិសនី​។​ចំណែក​គ្រឿង​សង្ហារិម​កែច្នៃ​រួច​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់​មួយចំនួនធំ​ និង​រោង​កែច្នៃ​គ្រឿង​សង្ហា​រិម​ផ្នែក​ខាងក្រោយ​ខូចខាត​ទាំងស្រុង​តែ​មិន​បង្កឱ្យមាន​អ្នករងរបួស​ក្នុង​ហេតុការណ៍​នេះ​ទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya