ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបុក បណ្ដាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅភ្នំពេញ

ឡានបុក បណ្ដាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅភ្នំពេញ

ភ្នំពេញ​ ៖​ កាលពីវេលា ម៉ោង១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់បានវាត់បង់ជីវិត និងនារីម្នាក់ទៀត រងរបួសធ្ងន់​ ខណៈជិះម៉ូតូត្រូវបានរថយន្ត ក្រឡុកស៊ីម៉ងត៍ មួយគ្រឿង​ បុក  នៅត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​សពនារីរងគ្រោះមានឈ្មោះ សុខ ខុម អាយុ២៤ឆ្នាំ ជាបុគ្គលិកហាង ស្ទឹងមាសព្រែកជ្រៃ បច្ចុប្បន្នស្នាក់នៅខណ្ឌដង្កោ និងអ្នករងរបួសធ្ងន់ឈ្មោះ មឿន ផល្លី អាយុ២៥ឆ្នាំ មានមុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា ។ ពួកគាត់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-9012 ​ ចំណែកអ្នកបើកបរ រថយន្តបង្ក មិនស្គាល់អត្តសញ្ញាណនោះទេ​ ភ្លាមៗបើករថយន្ត គេចបាត់។

នារីរងគ្រោះទាំងពីរនាក់ បានចេញពីធ្វើការ ក្នុងគោលបំណង ជិះទៅបន្ទប់ជួល នៅជើងឯក តាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើងខណ:មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកមក ពីខាងក្រោយ បុកពីក្រោយ ពេញទំហឹង ហើយកិននារីរងគ្រោះទាំងពីរនាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ រួចរថយន្តបានបត់ ទៅទិសខាងកើត ផ្លូវ៥០ម៉ែត្រ បាត់តែម្ដង។

សមត្ថកិច្ចវាស់វែង​ និងធ្វើកំណត់ហេតុ​ ដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ព្រោះទាក់ទង សាច់ញាតិមិនទាន់បាន​ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការនគរបាល ខណ្ឌដង្កោ រង់ចាំប្រគល់ជូន សាច់ញាតិពេលក្រោយ​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya