ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ​ រ​វាង​រថយន្តបុក​រះ​ម៉ូតូ​​២​គ្រឿង ​បណ្តាល​ស្លាប់​ម្នាក់​ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅក្រចេះ

គ្រោះថ្នាក់​ចរាចរ​ រ​វាង​រថយន្តបុក​រះ​ម៉ូតូ​​២​គ្រឿង ​បណ្តាល​ស្លាប់​ម្នាក់​ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅក្រចេះ

​ ក្រចេះ​៖​  ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​ ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ រ​វាង​រថយន្តបុក​រះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បណ្តាល​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ​ករណីនេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​៣៧៧(​ក្រចេះ​-​ខ្លា​ស្ទុះ​)​ស្ថិត​ក្នុងភូមិ​អូរឫស្សី​១​សង្កាត់​អូរឫស្សី​ក្រុង​/​ខេត្តក្រចេះ​ ។​

​ករណី​គ្រោះថ្នាក់​កើតឡើង​ ដោយ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q.8584​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។ ​បាន​បើករថយន្ត​រ៉េ​ចង្កូត​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​ទី​១ អ្នកបើកបរ​ឈ្មោះ កែវ ស្រី​ម៉ាច ភេទ​ស្រី អាយុ​២១​ឆ្នាំ (​របួសធ្ងន់​)​មាន​ទីលំនៅ​ភូមិ​1 សង្កាត់​រកា​កណ្តាល​ក្រុង​ក្រចេះ​។​ ជនរងគ្រោះ​ទី​២​អ្នកបើកបរ​ឈ្មោះ​ម៉ម​យឿន​ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ (​រ​បាន​ស្លាប់​នៅ មន្ទីរពេទ្យ​ខេត្ត​) មាន​ទី​លំ នៅ​ភូមិ​ស្រែ​ស្តៅ​សង្កាត់​អូរឫ្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​

ចំណែក​សាកសព​ជនរងគ្រោះ ​ត្រូវបាន​ប៉ូលិស​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​នៃ​សព ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ហើយ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្តក្រចេះ​។ ​សូមបញ្ជាក់ រថយន្ត​ត្រូវបាន​អ្នកបើកបរ​យកទៅ​ទុក​នៅក្នុង​យានដ្ឋាន​ជាង លុច ស្ថិតក្នុង​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​។​ ​ រថយន្ត​បង្កហេតុ​និង​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បាន​ដឹក​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន​ រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya