ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោកប្រធានមន្ទីរអធិការកិច្ច និងលោកស្នងការរងម្នាក់ក្នុងខេត្តកំពង់ឆ្នាំងកំពុងយកតួនាទី ទៅកាងបទល្មើស យួនរំលោភយកដីខ្មែរ សង្ស័យមានបញ្ជាពីលោកចៅហ្វាយខេត្ត?

លោកប្រធានមន្ទីរអធិការកិច្ច និងលោកស្នងការរងម្នាក់ក្នុងខេត្តកំពង់ឆ្នាំងកំពុងយកតួនាទី ទៅកាងបទល្មើស យួនរំលោភយកដីខ្មែរ សង្ស័យមានបញ្ជាពីលោកចៅហ្វាយខេត្ត?

កំពង់ឆ្នាំង÷ តើលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភាអធិការកិច្ច.លោក សុធី មុនីរ័ត្ន ស្នងការរងនគរបាល និងលោកចៅហ្វាយខេត្ត កំពង់ឆ្នាំង ជាចារី សហចារី ឬមានភាគហ៊ុន ទើបនាំគ្នាកាង ការពារ ជនប្រព្រឹត្តល្មើស រំលោភយកដីនិងលួចជីកយកអាចម៌ដីរបស់ប្រជាជនខ្មែរ ដែលមាន ពាក្យ កាន់កាប់ស្របច្បាប់ មែនដែរឺទេទើប យកតួនាទីចេញលិខិតបែបនេះ….?

កិច្ចអន្តរាគមន៍ដោះលែងមេការគ្រឿងចក្រម្នាក់ របស់លោក បួយ មិនតាំ ជាកូនរបស់ លោក ប៊ួយ យុំាងប៊ែ ប្រធានសមាគមវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំងដែលជាអ្នក រៀបចំដី 40ហិកតា ក្នុងតំបន់ ពី ដើម្បីបំលាស់ទីប្រជាជន វៀតណាមពីក្នុងទឹកមកលើគោក គឺជាការអន្តរាគមន៍ការពារ បទល្មើសយួន លួចដី ប្រជាជនខ្មែរ ពីសំណាក់ លោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ច.លោក មុនីរ័ត្នស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ក្រោមការបញ្ជា ពីលោក ឈួរ ច័ន្ទឌឿន ចាហ្វាយខេត្តកំពង់ឆ្នាំងពីព្រោះថា គ្រឿងចក្រនោះជារបស់លោក កែវ ពិសី តួនាទីជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនឹងជា ដន្លង របស់លោកចៅហ្វាយខេត្ត ( នេះបើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ)  សូមបញ្ជាក់ថាកិច្ចអន្តរាគមន៍ ខាងលើនេះកើតឡើងក្រោយពេល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បញ្ជា ឲ្យព្រះរាជអាជ្ញារងលោក ទីមុនិន្ទ ដឹកនាំបញ្ជាកម្លាំងPMចុះទៅបង្ក្រាបបទល្មើសជាក់ស្ដែង តាមបណ្ដឹងរបស់ពលរដ្ឋ ម្ចាស់ដីគឺលោក ប៊ូយ មិនតាំ បានយកគ្រឿងចក្រ ទៅលួចជីករំលោភយកអាចម៌ដីរបស់គាត់ជម្រៅ 4 ទៅ 7 ម៉ែត្រ ទំហំ 1ហិកតានៅចំណុចបឹងសម្រែក ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងដើម្បីបំពេញមហិច្ឆតា 40ហិកតារបស់ខ្លួន។

ជុំវិញបញ្ហានេះ  ប្រជាពលរដ្ឋរងគ្រោះស្នើរសុំ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងមេត្តា ដុសក្អែលលោកស្នងការរង ម្នាក់នោះផង កុំចេះតែអន្តរាគមន៍ខុសរឿងបែបនេះនាំឲ្យខូចដល់កិត្តិយស អង្គភាព ពិសេស លោកជំទាវ មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភានិង អធិការកិច្ចមេត្តាពិនិត្យមើលលោក ប្រធានមន្ទីរ អធិការកិច្ចខេត្តកំពង់ឆ្នាំងរូបនេះផង ។

តើតំណែងបុណ្យស័ក្ករបស់គាត់ ម្នាក់ៗយកមកការពារប្រជាជនឬក៏ការពារជនល្មើសពិសេសជាងនោះទៅទៀត ប្រជាជន 90% ក្នុងខេត្តកំពង់ឆ្នាំង ឆ្ងល់ថា លោកចាហ្វាយខេត្តកំពង់ឆ្នាំង តើត្រូវបន្តតំណែងដល់ឆ្នាំណាទៀតបើយកតំណែងមក ការពារតែបទល្មើសនិងមាន រឿងអាស្រូវច្រើនយ៉ាងនេះ សូមមេត្តា សម្ដេច ពុក ប្រមុខរាជរដ្ឋាភិបាលពិនិត្យនិង ពិចារណា ដោយក្តីអនុគ្រោះ ។ ជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថាលោកព្រះរាជអាជ្ញានិងផ្ដល់យុត្តិធម៌ ។ ព័ត៌មានខាងលើនេះ សារព័ត៌មានរង់ចាំបំភ្លឺជានិច្ច  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya