ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត លើកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅរតនគិរី

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត លើកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅរតនគិរី

(រតនគិរី)៖  នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ឃាត់ខ្លួនជនសង្ស័យនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ដោយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ កម្លាំងពួកគាត់ចុះទៅទប់ស្កាត់បទល្មើសព្រៃឈើ ហើយប្រទះឃើញម៉ូតូដឹកឈើ៣គ្រឿង បម្រុងដឹកទៅវៀតណាម នៅចំណុចចំការស្រូវ ស្ថិតក្នុងភូមិប៉ក់តូច ឃុំសោមធំ ស្រុកអូរយ៉ាដាវ។

ខណៈនោះពួកគាត់ (កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស) ហៅឲ្យឈប់ត្រលប់ក្រោយ តែក្រុមដឹកឈើនោះ ទាញបំពង់ដែកដើរតម្រង់មក ឃើញស្ថានការមិនស្រួល និងដើម្បីសុវត្ថិភាពផង ក៏ដកកម្លាំងថយរួចបន្សល់ម៉ូតូ១គ្រឿង ជិះប្រតិបត្តិការនៅទីនោះត្រូវពួកដឹកឈើប្រុងវ៉ៃកម្ទេចចោល ប៉ុន្តែបានកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះអន្តរាគមន៍ទាន់ពេលវេលាបានយកម៉ូតូនោះប្រគល់ឲ្យកម្លាំងអាវុធលើផ្ទៃប្រទេសវិញ។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ករណីប៉ុនប៉ងមនុស្សឃាត និងធ្វើឲ្យខូចខាត ដោយ

ចេតនានោះ មន្ត្រីលោកបានធ្វើការស្រាវជ្រាវយ៉ាងមមាញឹក ដោយក្រុមជនសង្ស័យរត់ទៅលាក់ខ្លួនក្នុងតំបន់ព្រៃការពារ ទើបតែល្ងាចថ្ងៃទី១៤ ខែមីនា ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រចំ ណេវ ជាមេខ្លោង រីឯបក្ខពួក៤នាក់ផ្សេងទៀត បានរត់គេចខ្លួនទៅប្រទេសវៀតណាម។  មន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានបញ្ជូនជនសង្ស័យខាងលើទៅ ទីបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដើម្បីចាត់ចែងបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya