ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនមិនស្គាល់មុខចាប់ចូលឡាន នារីជាជំនួយការស្មៀន ឃុំអូរបីជាន់ម្នាក់ មិនទាន់រកឃើញ នៅបន្ទាយមានជ័យ

ជនមិនស្គាល់មុខចាប់ចូលឡាន នារីជាជំនួយការស្មៀន ឃុំអូរបីជាន់ម្នាក់ មិនទាន់រកឃើញ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:​  យោងតាមផេករបស់អគ្គស្នងការ ដ្ឋាននគរបាលជាតិបានឲ្យដឹងថា នារីជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្តនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ នៅមិនទាន់ដឹងដំណឹងនៅឡើយ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ អឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា នៅជាមួយម្តាយមីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃបំរើការជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ក្រោយពីមានករណីចាប់នារីរងគ្រោះឈ្មោះ អឿន ស្រីនិច កម្លាំងនគរបាលស្រុកអូរជ្រៅ និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំអូរបីជាន់ បានចុះធ្វើការស្រាជ្រាវជុំវិញករណីនេះ ។ នៅមុនពេលកើតហេតុថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គឺនារី រងគ្រោះបានជិ:ម៉ូតូជាមួយ ក្មេងស្រី លាង សុគន្ធា អាយុ១០ឆ្នាំ យកឡេទៅឲ្យគេនៅអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលត្រឡប់មកវិញជិតដល់ផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ក្តាប់ អត្តសញ្ញាណមិនបាន បើករថយន្តកាម៉ារីពណ៌ខ្មៅ ក្តាប់ស្លាកលេខមិនបាន បានហៅម៉ូតូឲ្យឈប់ ចម្ងាយ៣០ម៉ែត្រ ដើម្បីនិយាយគ្នា ពេលនោះនារីរងគ្រោះនិយាយថា យើង មិនដែលស្គាល់គ្នាផង ហើយជនសង្ស័យម្នាក់បានចុះពីលើ រថយន្តចាប់ នារីរងគ្រោះដោយនិយាយថា អូនឯងធ្វើបាបចិត្តបងណាស់ រួចទាញចូលក្នុងរថយន្តបើកចេញទៅបាត់ ។

លោកអធិការបានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវ នារីរងគ្រោះធ្លាប់មានសង្សារ ហើយបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ ឈ្មោះគន់ សារះ អាយុ២៤ឆ្នាំ ភេទប្រុស នៅភូមិ និមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩មកម៉្លេះនិងរៀបការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។ បើទោះបីជាបានភ្ជាប់ពាក្យជាមួយបុរសឈ្មោះ គុណ សារ៉ាក់ រួចហើយក្តី តែសង្សារចាស់ឈ្មោះ សៀន ភារ័ត្ន នៅតែឧស្សាហ៍ឆាតមករកនាង ។ ទាក់ទិននឹងករណីចាប់នារីរងគ្រោះឈ្មោះ អឿន ស្រីនិច នេះ គឺជាករណីនាំ ពង្រត់ ឬក៏ជាករណីរត់តាមសង្សារចាស់ ដែលមានឈ្មោះ សៀន ភារ័ត្ននោះយ៉ាងណាទេ ព្រោះកំពុងធ្វើតែស្រាវជ្រាវឲ្យបានច្បាស់លាស់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya