ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងសុខាភិបាលកម្ពុជា ៖ សម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអ៊ីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ (សរុបមាន៦ប្រទេសហើយ)

ក្រសួងសុខាភិបាលកម្ពុជា ៖ សម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអ៊ីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ (សរុបមាន៦ប្រទេសហើយ)

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នំា២០២០ នេះក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមក

ពីប្រទេសអ៊ីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ខាងមុខ។

បន្ទាបពីក្រសួងសុខាភិបាលកម្ពុជា បានផ្អាកមិនឱ្យជនបរទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ កាលពីម្សិលមិញ ហើយចាប់អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា នោះ ។

ក្រសួងសុខាភិបាលបានប្រកាសបែបនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពិចារណាពិនិត្យឡើងវិញ រឿងជនបរទេសមកពីប្រទេសអុីរ៉ង់ ។ ដោយសម្តេចថ្លែង​នា​ពិធីបុណ្យ​ទន្លេ​ពី​ខេត្តបាត់ដំបង នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមីនា នេះ សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា ចំណុចកណ្តាល​នៃ​ការផ្ទុះ COVID-19 គឺ​ស្ថិតនៅ​តំបន់​អឺរ៉ុប មិនមែន​ចិន​ទៀត​នោះឡើយ ខណៈ​បច្ចុប្បន្ន ចិន​កំពុង​ព្យាយាម​ជួយ​ដល់​ប្រទេស​ដទៃ ជាពិសេស​អ៊ីតាលី ក្នុងការ​ទប់ស្កាត់​ការ​រាល​នេះ​។​ ទីបំផុត ក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ ដូចជាប្រទេស អាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ សរុបមាន៦ប្រទេសហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya