ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សង្គ្រាមលោកលើកទី​៣ បានផ្ទុះឡើងហើយ គឺសង្គ្រាម….

សង្គ្រាមលោកលើកទី​៣ បានផ្ទុះឡើងហើយ គឺសង្គ្រាម….

ពិភពលោក បានឆ្លងកាត់ដំណាក់កាលនៃសង្គ្រាមក្តៅ សង្គ្រាមលោកលើក ទី​១ លោកលើកទី២ សង្គ្រាម​ត្រជាក់ សង្គ្រាមសេដ្ឋកិច្ច… ។ ពេលនេះអ្នកមានអបិយជំនឿ បានលើកឡើងថា ពិភពលោកកំពុងតែធ្វើសង្គ្រាមផ្លូវងងឹត ជាមួយពពួកបិសាច​ ដែលភ្នែកមនុស្សយើងមើលមិនឃើញឡើយ​។  អ្វីដែលយើងមើលមិនឃើញនិងភ្នែកចាប់មិនបាន ​ប៉ុន្តែ វាអាចសម្លាប់យើងបាន​ ជាការវាយប្រហារផ្លូវងងឹត។ ផ្លូវងងឹតនៅទីនេះ មិនសម្តៅទៅលើព្រាយបីសាច នោះឡើយ គឺសម្តៅ​ទៅលើមេរោគ កូវីដ-១៩។

ចាស់ៗ ធ្លាប់បាននិយាយថា ពួកផ្លូវងងឹតនេះ​គឺមាននៅគ្រប់ទីកន្លែង ដែលមនុស្សយើងមើលមិនឃើញ ឡើយ យើងអាចដើរ ប៉ះវា​គ្រប់ពេល វាអាចចូលមកក្នុងខ្លួនយើង សម្លាប់យើងគ្រប់ពេល​ បើយើងមិនមានការប្រុងប្រយ័ត្ននោះ​។

ប្រទេសមហាអំណាចនៅជុំវិញពិភពលោក បានចំណាយប្រាក់ជាច្រើន ដើម្បីផលិតអាវុធទំនើបៗ​ មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ​ ​ប្រព័ន្ធការពារ ដ៏រឹងមាំ​ ទប់ស្កាត់រាល់ការវាយប្រហារ របស់សត្រូវ និង ការវាយលុកនៅគ្រប់ទិសទីជុំវិញពិភពលោក​។ អាវុធទាំងនោះ គឺអសមត្ថភាពចំពោះ​«កងទ័ពផ្លូវងងឹត» កូវីដ-១៩។

សង្គ្រាមលោកលើកទី​៣នេះមិនមែនជាសង្គ្រាមរវាងមនុស្សនិងមនុស្សនោះឡើយ គឺជាសង្គ្រាម រវាងមនុស្ស និង

ពពួកបីសាច កូវីដ-១៩។ ពួកបីសាចកូវីដ-១៩ បានវាយប្រហារ នៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ឲ្យតែមនុស្សធ្វេសប្រហែស​ពួកវានឹងវាយលុកសម្លាប់យើងជាមិនខាន។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាសង្គ្រាមរវាងមនុស្ស និងពពួកផ្លូវងងឹត កូវីដ-១៩ នឹងបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស ច្រើនជាងសង្គ្រាមនានាទាំងអស់ ហើយវាវាយប្រហារនៅលើភពផែនដីទាំងមូល មិនថា​ប្រទេសមហាអំណាចឬប្រទេសក្រីក្រនោះឡើយ។

មកទល់ពេលនេះ ប្រទេសមហាអំណាច ដែលមានជំនាញខាងស្រាវជ្រាវផលិតឱសថ ក៏មិនទាន់រកឃើញអាវុធ

(ថ្នាំព្យាបាល) ដើម្បីកម្ចាត់ ពពួកផ្លូវងងឹតនេះនៅឡើយទេ។ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នេះជាពេល វេលាអាក្រក់បំផុតរបស់មនុស្សជាតិ ​ដោយមិនមានអ្នកណាជួយអ្នកណាបានឡើយ គឺមានតែជួយខ្លួន ឯងតែប៉ុណ្ណោះ​ ។ ប្រទេសនីមួយៗ ពិសេសគឺអាមេរិក និងអឺរ៉ុប បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រកាសបិទព្រំដែន​ បិទការ

ហោះហើរ ចេញចូលទាំងអស់​។​

តាមការវិភាគប្រសិនបើ មនុស្សយើងមិនអាចយកឈ្នះក្នុងសង្គ្រាមផ្លូវងងឹតក្នុងពេលឆាប់នោះទេសេដ្ឋកិច្ច ពិភពលោកនឹងជួបវិបត្តិជាមិនខាន។ មនុស្សជាតិនឹងខាតបង់ទ្រព្យសម្បតិមហាសាល​នៅក្នុងសង្គ្រាម នេះ។

គិតដល់ ថ្ងៃទី​១៤ ខែមីនា នៅលើពិភពលោកទាំងមូលមាន មនុស្ស ត្រូវពពួកបីសាចកូវីដ-១៩ ចូលក្នុងខ្លួន កើន

ឡើងដល់ទៅ​១៤៥.​​៣៤១នាក់ហើយ​​ និងបានសម្លាប់មនុស្សកើនឡើងដល់ទៅ​៥៤១៦នាក់​។ នៅប្រទេសអុីតាលី  មានករណីឆ្លងនិងស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់​២៥០នាក់ក្នុងមួយថ្ងៃ​។​ ជាមួយគ្នានេះប្រទេសមហាអំណាចជុំវិញពិភពលោកបាន ប្រកាសអាសន្នទូទាំងប្រទេស។​

មកដល់ថ្ងៃទី​១៤ខែមីនានេះ Covid-19  បានវាយលុកដល់១៣៦ប្រទេសជុំវិញពិភពលោក  ដោយ មានអ្នកឆ្លង ជិត​១៥០ពាន់នាក់ ក្នុងនោះមានតែ​ជាង ៧ម៉ឺននាក់ប៉ុណ្ណោះព្យាបាលជាសះស្បើយ​។ ក្នុងចំណោមអ្នកឆ្លងមាន ជិត ៦ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់បំផុត កំពុងសង្គ្រោះបន្ទាន់ អាចស្លាប់គ្រប់ពេល។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ ពិភពលោកទាំងមូលរួមសមគ្គី ប្រយុទ្ធប្រឆាំងនិងវីរុសផ្លូវដង្ហើមឲ្យមានប្រសិទ្ធភាពបំផុត។ លោកបន្តទៀតថា នេះជាឧបស័គ្គយ៉ាងធំរបស់ពិភពលោក ប៉ុន្តែ កុំភ័យខ្លាចខ្លាំងពេក អាចជំរុញឲ្យស្ថានភាពកាន់តែអាក្រក់។ លោក​ Antonio Guterres បានបន្តទៀតថា​ពលរដ្ឋនៅលើពិភពលោក នឹងងាកទៅរកការរស់នៅដូចដើមវិញ។

ក្នុងរយៈពេល​២៤ម៉ោង កន្លងមក​ចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិន បានថយចុះយ៉ាងខ្លាំង​ ដោយមានតែ​២២នាក់ឆ្លង​Covid-19តែប៉ុណ្ណោះ​និងស្លាប់តែ​៨នាក់។ ក្នុងរយៈពេលដូចគ្នានៅអុីតាលីមានអ្នកឆ្លង ២៥៤៧ និងស្លាប់​២៥០នាក់​​ ធ្វើឲ្យប្រទេសអុីតាលីកើនឡើងខ្ពស់បំផុត សរុបមាន​ដល់ទៅ​១៧៦៦០ នាក់ និងស្លាប់​២៥៤៧នាក់ ។

បច្ចុប្បន្ន អាចនិយាយបានថា​ពពួកបីសាច កូវីត-១៩ មានអំណាចជាងមនុស្ស  មានប្រៀប ដោយយកឈ្នះ​ទៅលើ​មនុស្សយើងហើយ។  ពេលនេះមនុសុ្សជាតិ​បានត្រឹមតែការពារ ទប់ស្កាត់តែប៉ុណ្ណោះ មិនមានអ្វីត្រូវវាយបក​ ទៅលើ​ កូវីដ-១៩ នៅឡើយទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya