ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល បុរស​ម្នាក់​ ​ដេក​ស្លាប់ ​ក្រោម​សំយាបផ្ទះ​ នៅសៀមរាប

ភ្ញាក់ផ្អើល បុរស​ម្នាក់​ ​ដេក​ស្លាប់ ​ក្រោម​សំយាបផ្ទះ​ នៅសៀមរាប

សៀមរាប ​៖ ​ហេតុ​ការ​ណ៍​នេះ​ កើតឡើង​នៅ​ ថ្ងៃទី​១៤ ​ខែមីនា ​ឆ្នាំ​២០២០ ចំណុច ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក​ខេត្តសៀមរាប។ បុរស​ម្នាក់​បាន​ដេក​ស្លាប់​នៅក្រោម​សំយាបផ្ទះ​របស់​ពលរដ្ឋ​នៅ​ទីរួមស្រុក​ពួក​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​និង​ស្រាវជ្រាវ​។

ជនរងគ្រោះ​ឈ្មោះ ម៉ោញ ឆេន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ ភូមិ​-​ឃុំ​កើតហេតុ ជា​មនុស្ស​ញៀន​ស្រា​និង​មាន​ជំងឺ​ប្រចាំ​កាយ បាន​ដេកស្លាប់​ក្រោម​សំ​យ៉ាប​ផ្ទះ​ឈ្មោះ​ស៊ីវ ចិន្ដា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ដោយ​សំលៀកបំពាក់ ស្លៀកខោ​ខ្លី​ពណ៌​ខ្មៅ​អត់​អាវ​។

ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ចម្រុះ​នៃ​ស្រុក​ពួក បាន​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ។ សមាសភាព​ចូលរួម​ពិនិត្យ​សាកសព​មាន លោក ម៉​ង សម្បត្ដិ តួនាទី​ប្រធាន​មន្ទីរពេទ្យបង្អែក​ពួក​,​លោក ប៊ុន គឿ​ម តួនាទី មេភូមិ​ពួក​ចាស់​,​លោក នឹម សារ៉ាត់ តួនាទី អធិការរង​ទទួល​ការងារ ព្រហ្មទណ្ឌ​ស្រុក នគរបាល​ផ្នែក​ជំនាញ​បច្ចេកទេស និង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​មូលដ្ឋាន​។

យោងតាម​ការពិនិត្យ​លើ សព​ឈ្មោះ​ម៉ោញ ឆេន ជាក់ស្ដែង ឃើញ​មាន​ឈាម​ហូរ​ចេញ​តាម​រន្ធ​គូថ ក្រៅពីនេះ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​និង​បទ​ឃាតកម្ម​នោះទេ​។

តាម​ការបំភ្លឺ​ពី​ឈ្មោះ ម៉ោញ សា​ឡាវ ភេទ ស្រី អាយុ​៣៧​ឆ្នាំ ដែល​ត្រូវជា​ប្អូន​របស់​សព​បាន​ប្រាប់ថា ប្រវត្តិ​របស់​សាកសព​មាន​ជំងឺ​ប្រចាំ​កាយ​យូរ​មក​ហើយ​និង​ញៀន​ស្រា​ជាប្រចាំ ក្រុម​គ្រួសារ​គាត់​មិនបាន​ប្តឹង​ចោទ​បទ​ឃាតកម្ម​ទេ​។

សមត្ថកិច្ច​ចម្រុះ​បញ្ជាក់​ថា គ្មាន​ស្លាកស្នាម ស្លាប់​ដោយ​ជំងឺ​របស់ខ្លួន​។​ បន្ទាប់ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya