ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទេសឡាវ និងមីយ៉ាន់ម៉ា មិនទាន់មានអ្នកឆ្លងវីរុសកូវីដ១៩ទេ

ប្រទេសឡាវ និងមីយ៉ាន់ម៉ា មិនទាន់មានអ្នកឆ្លងវីរុសកូវីដ១៩ទេ

អាស៊ាន៖ គិតត្រឹមពាក់កណ្តាលមីនានេះ វីរុសដ៏កាចសាហាវមួយនេះ បានសម្លាប់មនុស្សសរុបចំនួន ៥,៤៣៨នាក់ និងអ្នកឆ្លងសរុបចំនួន ១៤៥,៨២៥នាក់ ដោយឡែកនៅក្នុងចំណោមអ្នកឆ្លងវីរុសទាំងនោះ ក៏មានអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៧២,៥៥០នាក់ផងដែរ ។

មេរោគរលាកសួតប្រភេទថ្មីកូរ៉ូណាវីរុស ឬ Covid-19 កំពុងតែឆ្លងរាលដាលទៅកាន់ប្រទេសចំនួន១៤៥ ហើយនៅក្នុងពិភពលោក ដោយនៅក្នុងនោះរួមមានទ្វីបអាស៊ី ទ្វីបអាហ្វ្រិក ទ្វីបអាមេរិក និងប៉ែកមជ្ឈិមបូព៌ាជាដើម។

ពាក់ព័ន្ធនឹងការឆ្លងវីរុសកូវីដ១៩ នេះដែរ យើងងាកមកចាប់អារម្មណ៍បណ្តាប្រទេសអាស៊ានយើងវិញ តើមានប្រទេសណាខ្លះដែលឆ្លងវីរុសនេះ ហើយមានប្រទេសណាខ្លះដែលមិនទាន់ឆ្លងមេរោគនេះ?

គិតមកទល់ពេលនេះ សមាជិកប្រទេសអាស៊ានដែលរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩ មានដូចជា ប្រទេសសិង្ហបុរី ២០០ករណី, ថៃ ៧៥ករណី (ស្លាប់ម្នាក់), ម៉ាឡេស៊ី ១៩៧ករណី, វៀតណាម ៤៩ករណី, ហ្វីលីពីន ៦៤ករណី(ស្លាប់៨នាក់), ឥណ្ឌូនេស៊ី ៦៩ករណី(ស្លាប់៤នាក់), ព្រុយណេ ៣៧ករណី និងកម្ពុជាមាន ៧ករណី ។

ដោយឡែកសម្រាប់ប្រទេសអាស៊ានដែលមិនទាន់មានករណីឆ្លងវីរុសកូវីដ១៩ នោះមាន ឡាវ មីយ៉ាន់ម៉ា តែប៉ុណ្ណោះ ។គួរជម្រាបជូនដែរថា តួលេខ និងទិន្នន័យនេះគឺត្រូវបានធ្វើបច្ចុប្បន្នភាព ដោយអង្គការសុខភាពពិភពលោក ( WHO)៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya