ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០! របាយការណ៍ COVID-19 ប្រចាំថ្ងៃ ៖ «ប្រទេស-ដែនដីសរុប៣៥ មានអ្នកឆ្លង COVID-19 ចាប់ពី១០០ករណី, ប្រទេសឆ្លងសរុបកើនដល់១៤៧»

ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០! របាយការណ៍ COVID-19 ប្រចាំថ្ងៃ ៖ «ប្រទេស-ដែនដីសរុប៣៥ មានអ្នកឆ្លង COVID-19 ចាប់ពី១០០ករណី, ប្រទេសឆ្លងសរុបកើនដល់១៤៧»

(បរទេស)៖  គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៤៧ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៣៥ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ១២ប្រទេស-ដែនដី, អឺរ៉ុបចំនួន ១៩ប្រទេស, ទ្វីបអាមេរិកចំនួន ០៣ប្រទេស និងទ្វីបអូស្ត្រាលីចំនួន ១ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេស និងដែនដីទាំង ៣៥ ដែលមានអ្នកឆ្លង

COVID-19 លើសពី ១០០ករណីរួមជាមួយនឹងករណីស្លាប់ផងដែរ៖

១៖ ប្រទេសចិនឆ្លងសរុប ៨០,៨២៤ ករណីក្នុងនោះ ៣,១៨៩ នាក់បានស្លាប់ និង ៦៥,៥៦៤ នាក់ជាសះស្បើយ។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ១៧,៦៦០ ករណីក្នុងនោះ ១,២៦៦ នាក់ស្លាប់។
៣៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ១១,៣៦៤ ករណីក្នុងនោះ ៥១៤ នាក់ស្លាប់។
៤៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៨,០៨៦ ករណីក្នុងនោះ ៧២ នាក់ស្លាប់។
៥៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ៥,២៣២ ករណីក្នុងនោះ១៣៣ នាក់ស្លាប់។
៦៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ៣,៦៧៥ ករណីក្នុងនោះ ០៨នាក់ស្លាប់។
៧៖ ប្រទេសបារាំងឆ្លងសរុប ៣,៦៦១ ករណីក្នុងនោះ ៧៩ នាក់ស្លាប់។
៨៖ សហរដ្ឋអាមេរិកឆ្លងសរុប ២,៣២៩ ករណីក្នុងនោះ ៥០ នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ១,១៣៩ ករណីក្នុងនោះ ១១ នាក់ស្លាប់។
១០៖ ប្រទេសន័រវេសឆ្លងសរុប ៩៩៦ ករណីក្នុងនោះ ០១នាក់ស្លាប់។
១១៖ ប្រទេសស៊ុយអែតឆ្លងសរុប ៨២១ ករណីក្នុងនោះ ០១ នាក់ស្លាប់។
១២៖ ប្រទេសហូឡង់ឆ្លងសរុប ៨០៤ ករណីក្នុងនោះ ១០ នាក់ស្លាប់។
១៣៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ៨០៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៤៖ ចក្រភពអស់គ្លេសឆ្លងសរុប ៧៩៨ ករណី ក្នុងនោះ ១១ នាក់ស្លាប់។
១៥៖ ប្រទេសជប៉ុនឆ្លងសរុប ៧៣៨ ករណីក្នុងនោះ ២១នាក់ស្លាប់។
១៦៖ ប្រទេសអូទ្រីសឆ្លងសរុប ៦០២ ករណី ក្នុងនោះ ០១នាក់ស្លាប់។
១៧៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ៥៥៩ ករណីក្នុងនោះ ០៣នាក់ស្លាប់។
១៨៖ ប្រទេសកាតា ឆ្លងសរុប ៣២០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៩៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ២២៦ ករណីក្នុងនោះ ០៣នាក់ស្លាប់។
២០៖ ប្រទេសបារ៉ែន ឆ្លងសរុប ២១០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២១៖ ប្រទេសកាណាដាឆ្លងសរុប ២០០ ករណីក្នុងនោះ ០១ នាក់ស្លាប់។
២២៖ ប្រទេសសិង្ហបុរីឆ្លងសរុប ២០០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៣៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ១៩៧ ករណីក្ និងពុំទាន់មានអ្នកសា្លប់ទេ។
២៤៖ ប្រទេសក្រិកឆ្លងសរុប ១៩០ ករណីក្នុងនោះ ០៣ នាក់ស្លាប់។
២៥៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ១៥៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៦៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ១៥៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៧៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ១៥១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៨៖ ប្រទេសឆែក ឆ្លងសរុប ១៥០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៩៖ ប្រទេសស្លូវេនី ឆ្លងសរុប ១៤១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣០៖ ទីក្រុងហុងកុងឆ្លងសរុប ១៣៨ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៣១៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ១៣៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣២៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ១១២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៣៖ ប្រទេសអេស្តូនី ឆ្លងសរុប ១០៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៤៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ១០១ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
៣៥៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១០០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

គួរជម្រាបថា ជំងឺរាតត្បាតសកល COVID-19 បានចម្លងទៅមនុស្សសរុបចំនួន ១៤៦,២៣៨ករណី ដែលក្នុងនោះ ៥,៤៤១នាក់ស្លាប់ និង ៧២,៥៥៦នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕ ប្រភព៖ វែបសាយ worldometers.info (ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya