ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ដំរីឈ្មោលចុះប្រេងមួយក្បាល ចាប់បោកក្មេងប្រុសម្នាក់ផ្ទុបគល់ឈើ បណ្ដាលឲ្យស្លាប់ នៅរតនគិរី

ដំរីឈ្មោលចុះប្រេងមួយក្បាល ចាប់បោកក្មេងប្រុសម្នាក់ផ្ទុបគល់ឈើ បណ្ដាលឲ្យស្លាប់ នៅរតនគិរី

(រតនគិរី)៖  ហេតុការណ៍នេះកើតនៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់។

បន្ទាប់ពីសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំល្បាំង២ ចុះទៅដល់ ប៉ុន្តែក្មេងនោះត្រូវម័រដំរីដឹកទៅពេទ្យ ដោយរបួសធ្ងន់ មិនអាចជួយសង្គ្រោះ។

ដំរីឈ្មោលឈ្នោះ ប៉ុក ម៉ាយ អាយុ៣២ឆ្នាំ មានម្ចាស់ឈ្មោះ ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ នៅក្រុងបានលុង ខេត្តរតនគិរី។ រីឯម័រដំរីឈ្មោះ ប៊ុន រឿង ផ្លាល អាយុ៣១ឆ្នាំ ជនជាតិព្រៅ (រត់គេចខ្លួនបាត់) និងក្មេងរងគ្រោះ ឈ្មោះ ហៀក ជៀវ អាយុ១០ឆ្នាំ ជនជាតិព្រៅ សិស្សថ្នាក់ទី១០ មានទីលំនៅកន្លែងកើតហេតុខាងលើ, សមត្ថកិច្ចកំពុងតែចាត់ចែងតាមនីតិវិធីច្បាប់។

សពក្មេងរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីបងប្អូនជាតិ។ ទាក់ទិញទៅនឹងករណីខាងលើនេះ

លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងនៅរសៀល ថ្ងៃដដែលនេះថា ដំរីឈ្មោលខាងលើ កន្លងមកធ្លាប់ចុះប្រេងម្តងរួចមកហើយ, រហូតដល់ថ្ងៃនេះ ដំរីឈ្មោលនេះ ចុះប្រេងម្តងទៀត មានភាពកាចសាហាវ សូម្បីតែម័រដំរី មើលថែទាំរាល់ថ្ងៃ នៅតែមិនស្តាប់ទៀត បណ្តាលឲ្យស្លាប់ក្មេងសិស្ស សាលាម្នាក់ស្លាប់យ៉ាងអណោចអធ៌មបែបនេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya