ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច នៅសៀមរាប

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច នៅសៀមរាប

សៀមរាប:  ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ទូច តុលា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រៃតាព្រហ្ម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ក្នុងករណីអំពើលួច។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ស្នាក់នៅរួមគ្នា នៃផ្ទះសំណាក់ ណូនីទ្រី ស្ថិតក្នុងភូមិវត្ត ដំណាក់ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប ជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុស បានធ្វើសកម្មភាព លួចយក ទូរសព្ទដៃ០១គ្រឿង ម៉ាក សាំសុង ពណ៌ក្រហមលេខអាយមី៣៥៦៧៧៦១០០៩៧៧៤២៥ របស់ជនរងគ្រោះឈ្មោះ Chouquet Florian Aurelien ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិបារាំងជាភ្ញៀវទេសចរស្នាក់នៅបន្ទប់រួមគ្នា ក្នុងផ្ទះ សំណាក់ខាងលើ។ ពេលធ្វើសកម្មភាពលួចទូរស័ព្ទបានសម្រេចជនសង្ស័យបាន យកទូរសព្ទនេះទៅ ទុកក្នុងវ៉ាលី របស់គេ នៅឯណាផ្ទះសំណាក់មួយទៀតដែលគេបានជួលសម្រាក មុនចូលសម្រាកផ្ទះសំណាក់ ណូនីទ្រី នេះគឺ ផ្ទះសំណាក់ ឈ្មោះ Kafu មានទីតាំងស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចក៏បានត្រលប់មកដេកផ្ទះសំណាកកើតហេតុខាងលើនេះវិញ។

កាលពីម៉ោង ៧និង០០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដដែលនេះនៅចំណុចក្នុបន្ទប់ស្នាក់នៅរួមគ្នានៃផ្ទះសំណាក់ Kafu ស្ថិតក្នុងភូមិតាភុល សង្កាត់សាលាកម្រើក ក្រុងសៀមរាប ជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុស ខាងលើបាន ធ្វើសកម្មភាពលួចយកកុំព្យូទ័រយួរដៃ ម៉ាក hp ពណ៌ទឹកប្រាក់ របស់ជនរងគ្រោះឈ្មោះ Da Sil Va Francini Louizi

ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិប្រេស៊ីល ជាភ្ញៀវទេសចរណ៍ ដាក់ចូលក្នុងសាក់កាដូរួចស្ពាយចេញ ទៅដេកនៅក្នុងផ្ទះ សំណាក់ណូនីទ្រីកន្លែងកើតហេតុខាងលើ គឺបានធ្វើសកម្មភាពលួចកុំព្យូទ័រយួរដៃ មុននឹងលួចយកទីរស័ព្ទដៃ។ សមត្ថកិច្ចទទួល បានបណ្តឹងពីជនរងគ្រោះទាំងពីរនាក់ រួចនៅម៉ោង ១១និង៣០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានចុះទៅសហការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុផ្ទះសំណាក់ណូនីទ្រីឆែកឃើញកុំព្យូទ័រយួរដៃរបស់ជនរង

គ្រោះជាស្ត្រី នៅក្នុងសាក់កាដូរបស់ជនសង្ស័យ ខាងលើ ហើយសួរនាំពីទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ក្រហម របស់ជនរងគ្រោះជាបុរស ទើបជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុស អាយុ ៣២ឆ្នាំបានឆ្លើយ សារភាពថារូបគេពិតជាបានលួចយកកុំព្យូទ័រដៃម៉ាក hp និងទូរស័ព្ទដៃម៉ាក samsung ពណ៌ក្រហមរបស់ជនរងគ្រោះទាំងពីរនាក់ ជាភ្ញៀវបរទេសទេសចរណ៍ពិតប្រាកដមែន។

កម្លាំងសហការពីនគរបាលក្រុងសៀមរាប ប៉ុស្ដិ៍សាលាកម្រើក និងនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបដក

ហូតវត្ថុតាង ដូចជាទូរស័ព្ទដៃ និងកុំព្យូទ័រដៃខាងលើពីជនសង្ស័យរួចមក ធ្វើការប្រគល់ទៅឲ្យជនរងគ្រោះគ្រប់គ្រងថែរក្សា និងប្រើប្រាស់វិញ ដោយឡែកជនសង្ស័យរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចោទប្រកាន់និងផ្ដន្ទាទោសតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya