ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ស្ទាក់កាប់ទៅលើយុវជនម្នាក់ រយះក្បែររបួសយ៉ាងធ្ងន់ នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ស្ទាក់កាប់ទៅលើយុវជនម្នាក់ រយះក្បែររបួសយ៉ាងធ្ងន់ នៅកណ្តាល

កណ្តាល៖ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យជាក្មេងទំនើង៣នាក់ ធ្វើសកម្មភាពស្ទាក់កាប់ទៅលើយុវជនម្នាក់ រយះក្បែររបួសយ៉ាងធ្ងន់ធ្ងរ និងកាប់ម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះម្នាក់ទៀត បណ្តាលអោយរងការខូចខាតផងដែរ ។

ជនរងគ្រោះ០២នាក់ ៖
១-ឈ្មោះ សុត សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល(ម្ចាស់ម៉ូតូ)។ ២-ឈ្មោះអឿន សុខណា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល(បែកក្បាល)។

ជនសង្ស័យ០៣នាក់ ៖
១-ឈ្មោះសែម សុីធួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់ការដ្ឋានសំណង់ភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល(អ្នកកាប់)។
២-ឈ្មោះ ភា សម័យ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ ការដ្ឋាន សំណង់ភូមិព្រៃរំដួលឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។
៣-ឈ្មោះ ហ៊ន ចន្នី ភេទប្រុស អាយុ១៨ឆ្នំា ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅការដ្ឋានសំណង់ ភូមិព្រៃ រំ
ដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១-ទូរស័ព្ទម៉ាកវីវូ(ViVO)១គ្រឿង, ២-ដាវ០២ដើម។ សម្ភាៈរខូចខាត ម៉ូតូម៉ាកសង់០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Y-6622 បែកក្បាលមុខបែកស្តុបក្រោយ។

មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូទៅទិញទឹកត្នោតជូរ តាមផ្លូវដីឡូតិ៍ មានកញ្ចុះអង្គុយលេង ហើយមានគេបាញ់ ដោយជំពាម។ ពេលត្រឡប់ទៅវិញជនសង្ស័យបាន ហៅបក្ខពួកមកកន្លែងកញ្ចុះដីឡូត៍(កន្លែងបាញ់ជំពាម) ពេលមកដល់ស្រាប់តែឃើញម៉ូតូជនរងគ្រោះ ជិះមកទើបជនសង្ស័យ នាំគ្នាស្ទាក់ម៉ូតូហើយកាប់ទៅលើជនរងគ្រោះឈ្មោះ អឿន សុខណា របួសត្រង់ក្បាលជាទម្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ។ ម៉ូតូត្រូវ ជនសង្ស័យ វាយបែកក្បាលមុខបែកស្តុបក្រោយ។

ក្នុងនោះ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសែម សុីធូ បានសារភាពថា ខ្លួននៅការដ្ឋានស្រាប់តែ ឈ្មោះហ៊ន ចន្នី មកពីទិញទឹកត្នោតជូរវិញប្រាប់ ថា មានគេ បាញ់និងជំពាមត្រូវម៉ូតូ ទើបខ្លួនខឹងយកដាវហើយហៅបក្ខពួក មកតាម រកកាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya