ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រានទេវតា ប្រហារជីវិតក្មេង ២នាក់ ខណៈពួកគេនាំគ្នាតោងលេង បណ្តាលអោយបាក់រលំសង្កត់ នៅស្វាយរៀង

រានទេវតា ប្រហារជីវិតក្មេង ២នាក់ ខណៈពួកគេនាំគ្នាតោងលេង បណ្តាលអោយបាក់រលំសង្កត់ នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្លួនឯងស្ថិតនៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ក្មេងរងគ្រោះដែលស្លាប់មានឈ្មោះអាត សំណាង ភេទប្រុសអាយុ ០២ ឆ្នាំ មានឪពុកឈ្មោះ អាត វណ្ណ អាយុ ២៥ ឆ្នាំមុខរបររោងចក្រ និង ម្តាយឈ្មោះ ស៊ីម សុណា អាយុ ២៤ ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ទី២.ឈ្មោះអឿន ស៊ីដា ភេទស្រីអាយុ ០៣ឆ្នាំមានឪពុកឈ្មោះ ស៊ីម កាស៊ន់ អាយុ២៨ឆ្នាំ មុខរបររោងចក្រ និង ម្តាយឈ្មោះ ចិន រតនះ អាយុ២៣ ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិកោះក្បានខាងជេីង ឃុំសំរោង ស្រុកចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

មុនកើតហេតុ ក្មេងទាំងពីរនាក់ខាងលើ បានរត់លេងនៅមុខផ្ទះតាឈ្មោះខឹមសៀរហើយខណះនោះក៏បានឡើង តោងរានទេវតាស្រាប់តែរលំសង្កត់ពីលេីបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះក្មេង

ប្រុសស្រីពីរនាក់ដោយរបួសធ្ងន់ពេក ក៏បានដាច់ខ្យល់ស្លាប់នៅហ្នឹងកន្លែងតែម្តង ។ សាកសពត្រូវបាន ឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
សូមបងប្អូនទាំងអស់គ្នាមេត្តា ប្រុងប្រយត្ន័កូនចៅ និងការកសាងសំណងអាស្រមរានទេវតាអោយបានរឹងមាំនិងប្រុងប្រយត្ន័ខ្ពស់បំផុត ព្រោះវាងាយគ្រោះថ្នាក់ដល់ក្មេងៗណាស់ជាក់ស្ដែងដូចករណីខាងលើនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya