ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភក្មេងស្រីអាយុ ៨ឆ្នាំ នៅក្រចេះ

ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភក្មេងស្រីអាយុ ៨ឆ្នាំ នៅក្រចេះ

ក្រចេះ:  កម្លាំងនគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនបុរសវ័យ ៦៤ ឆ្នាំម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើក្មេងស្រីអាយុ៨ឆ្នាំ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។  ឃាត់ខ្លួននេះ ធ្វើទ្បើងទៅតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ ពីបទរំលោភសេពសន្ថវ:លើអនិតិជន។

ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ នៅព្រៃគុម្ពឬស្សី រហូតបានសម្រេចម្តង កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ អំទ្បុងពេលក្មេងស្រីរងគ្រោះ ត្រឡប់មកពីងូតទឹកអូរម្នាក់ឯង។

ជនសង្ស័យឈ្មោះ ថូ ឡូញ អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya