ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍រន្ធត គាបជាប់តៃកុងឡាន បណ្តាលឲ្យរបួសធ្ងន់ស្រាល នៅព្រះសីហនុ

គ្រោះថ្នាក់ចរាចរណ៍រន្ធត គាបជាប់តៃកុងឡាន បណ្តាលឲ្យរបួសធ្ងន់ស្រាល នៅព្រះសីហនុ

ព្រះសីហនុ ៖ នៅថ្ងៃសៅរ៍​៦រោច ខែ ផល្គុន ឆ្នាំ​ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​១៤​ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ស្ថិតនៅចំនុចស្ពានស្ទឹងសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកHINO ពណ៍ស ពាក់ស្លាកលេខ ត្បូង​ឃ្មុំ 3A 0511 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នុំពេញ លុះមកដល់ចំនុចខាងលើ បានចូល​ទៅបុករថយន្តមួយគ្រឿងម៉ាក HYUNDIA ពណ៍ស ត្រួយចេក ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 2329 ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​អ្នកបើកបរឈ្មោះ ឆោម ចន្ធី ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិតាំងស្រឡៅ ឃុំតាំងខ្យា ស្រុកភ្នុំស្រួច​ ខេត្តកំពង់ស្ពឺ​ បន្ទាប់​មករថយន្តHYUNDIA ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសង់ ពណ៍​ខ្មៅ ពាក់ស្លាកលេខ​កោះកុង 1B 8791​ទិសដៅ​ស្របគ្នា អ្នកបើកបរឈ្មោះ វង់ វិចិត្រា ភេទ​ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរៈ​ភូមិន្ទ ខេត្ត​កោះកុង​និង​ឈ្មោះ ប៉េង សុខន ភេទប្រុស​អាយុ២៥ឆ្នាំ អ្នក​រួម​ដំណើរ មានទីលំនៅជាមួយគ្នា​។​
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តHINOបង្កបានរត់គេចខ្លួនបាត់។​

ករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យរងរបួសមនុស្សចំនួន ០២នាក់ ៖
១-ឈ្មោះ ឆោម ចន្ធី​ អ្នកបើកបររថយន្តHYUNDIA រងរបួសស្រាល
២-ឈ្មោះ ប៉េង សុខន​ អ្នករួម​ដំណើរ​ម៉ូតូ សង់រងរបួស ធ្ងន់ បាក់ជើងឆ្វេង។​
អ្នករងរបួស ទាំងពីរនាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នុំពេញ ។
ចំណែក ម៉ូតូ១គ្រឿង រថយន្ត​២​គ្រឿង​ផ្នែកជំនាញកំពុងធ្វើការអូសចេញពីលើផ្លូវ ដើម្បីសម្រួលក្នុងការ

ធ្វើចរាចរណ៍ទៅមក​ និងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកពង់សីលា៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya