ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ហឹង្សា ជនជាតិចិនដូចគ្នា​ បណ្តាលអោយបុរសម្នាក់ ជាជនជាតិចិន​ ស្លាប់ ក្នុងថ្លុកឈាមភ្លាមៗ នៅព្រះសីហនុ

ហឹង្សា ជនជាតិចិនដូចគ្នា​ បណ្តាលអោយបុរសម្នាក់ ជាជនជាតិចិន​ ស្លាប់ ក្នុងថ្លុកឈាមភ្លាមៗ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖   ​ ហឹង្សាមួយកើតឡើងវាងជនជាតិចិនដូចគ្នា​ បណ្តាលអោយបុរសម្នាក់ជាជនជាតិចិន​ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅវេលាម៉ោង០៨និង៣០នាទី​យប់ ថ្ងៃទី១៣.០៣.២០២០ នៅចំណុចក្រុមហ៊ុនសំណង់​ អគារវិស្វកម្ម​ ភោជនីយដ្ឋាន​ យ៉េហ្គាង​ ស្ថិតក្នុងក្រុម៨​ ​ភូមិ០១​ សង្កាត់លេខ៣​ ក្រុង​/ខេត្តព្រះសីហនុ ។

ពាក់ព័ន្ធ​ករណី​មនុស្សឃាត​នេះ បើ​តាម​សាក្សី​ជា​កម្មករ​សំណង់​ក្នុង​ការដ្ឋាន​គុជ​អាស៊ី បាន​និយាយ​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ គេ​ឃើញ​ជនជាតិចិន​ចំនួន​ប្រមាណ​១០​នាក់ បាន​អង្គុយ ផឹក​ស៊ី​ជាមួយគ្នា​ក្នុង​ហាង យ៉េ​ហ្គា​ង ក្រោយមក ក៏​មាន​ទំនាស់​ពាក្យសម្ដី​គ្នា​យ៉ាង​ខ្លាំងក្លា ស្រែក ឡូ​ឡា​ពេញ​ក្នុង​ហាង រហូត​ឈាន​ដល់​ចាក់​សម្លាប់​ជនជាតិ​ចិន​ម្នាក់​ដែល​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​ស្លាប់​ភ្លាមៗ ​ក្នុង​ថ្លុកឈាម នៅ​កន្លែង​កើតហេតុ​តែម្តង ដោយ​មិនដឹងថា ទំនាស់​ពាក្យសម្ដី​នោះ កើត​ឡើង ដោយសារ​រឿង​អ្វី​នោះ​ទេ។ ក្រោយពេល​កើតហេតុ​ ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​កន្លែង​កើតហេតុ និង​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៨​នាក់​ដែល​ពាក់ព័ន្ធ​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ផងដែរ។​

ជនរងគ្រោះនូវពុំទាន់ស្គាល់អត្តសញ្ញាណ និងនៅមិនទាន់ដឹងពីមូលហេតុរឿងរ៉ាវខាងលើនៅឡើយទេ។  ជនបង្កចំនួន០៨នាក់ត្រូវបានកម្លាំងនគរបាលស្នងការដ្ឋានយកទៅធ្វើការសាកសួរតាមនីតិវិធី។  សពរបស់ជនជាតិចិនខាងលើត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តសាម៉ុយ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya