ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២០ ! លោក ដូណាល់ ត្រាំ ប្រកាសដាក់សហរដ្ឋអាមេរិកទៅក្នុងគ្រាអាសន្ន ចំពោះមុខបញ្ហា COVID-19 ខណៈមានការរិះគន់ថា ហួសពេល

នាថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២០ ! លោក ដូណាល់ ត្រាំ ប្រកាសដាក់សហរដ្ឋអាមេរិកទៅក្នុងគ្រាអាសន្ន ចំពោះមុខបញ្ហា COVID-19 ខណៈមានការរិះគន់ថា ហួសពេល

(វ៉ាស៊ីនតោន)៖  ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសមហាអំណាចលេខ ១ លើលោកនេះទៅក្នុងគ្រាអាសន្ន ដោយសារតែការរាតត្បាតនៃជំងឺសកល COVID-19 ខណៈអ្នករិះគន់មួយ ចំនួនបាន លើកឡើងថា វាហាក់ដូចជាយឺតពេលទៅហើយ ព្រោះវីរុសនេះកំពុងតែរាតត្បាតស្ទើរទូទាំងសហរដ្ឋអាមេរិក ហើយលោក ដូណាល់ ត្រាំ ក៏គួរតែទៅធ្វើតេស្តរកវីរុសនេះដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត នៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនឹងបញ្ចេញអំណាចពេញលេញ នៃរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺ (COVID-19)»។ សេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះ បានកើតមានឡើងក្រោយ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដែលកាលណោះលោក ត្រាំ មិនត្រឹមតែមិនអាច បំបាច់ភាពភ័យខ្លាចជាសាធារណៈ ចំពោះវីរុសកូរ៉ូណាថ្មីនោះឡើយ ប៉ុន្តែបែរជាបង្កឲ្យមានបញ្ហាភ័ន្តច្រឡំ

យ៉ាងធ្ងន់ធ្ងរទៅវិញ។

គួរបញ្ជាក់ថា នៅក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ កញ្ចប់ថវិកាសហព័ន្ធនឹងត្រូវបញ្ចេញសរុប ៤០ពាន់លានដុល្លារ ដើម្បីចាត់ចែងជួយដល់អាជ្ញាធរតាមតំបន់នានា នៅទូទាំងសហរដ្ឋអាមេរិក។ វាក៏ជាការជួយលើកមុខមាត់លោក ដូណាល់ ត្រាំ ឡើងវិញផងដែរ ខណៈដែលការមិនសូវខ្នះខ្នែងដោះស្រាយបញ្ហា COVID-19 តាំងតែពីដំបូងនោះ បានធ្វើឲ្យលោកទទួលរងការរិះគន់យ៉ាងខ្លាំង។ បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុបជិត ១,៧០០ករណី ក្នុងនោះអ្នកជំងឺជាង ៤០នាក់ស្លាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya