ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារីម្នាក់ ត្រូវជាបងថ្លៃកញ្ញាសាសា ដែលជាពិធីការិនីដ៏ល្បីមួយរូប មានវិបត្តិក្នុងគ្រួសារ (ទាស់ជាមួយស្វាមី) ជិះរថយន្តមកលើស្ពានអាកាស ៧មករា ប៉ងលោតសម្លាប់ខ្លួន នៅភ្នំពេញ

នារីម្នាក់ ត្រូវជាបងថ្លៃកញ្ញាសាសា ដែលជាពិធីការិនីដ៏ល្បីមួយរូប មានវិបត្តិក្នុងគ្រួសារ (ទាស់ជាមួយស្វាមី) ជិះរថយន្តមកលើស្ពានអាកាស ៧មករា ប៉ងលោតសម្លាប់ខ្លួន នៅភ្នំពេញ

ភ្នំពែញ: នៅ ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាស ៧មករាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ នារីម្នាក់ត្រូវជាបងថ្លៃកញ្ញាសាសាដែលជាពិធីការិនីដ៏ល្បីមួយរូបមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី) ជិះ រថយន្តមកលើស្ពានអាកាស ៧មករាប៉ង លោតសម្លាប់ខ្លួន ត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះ ជួយឃាត់ទាន់បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាសមត្ថកិច្ច។

មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA HILUX Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-2556 ជាមួយកញ្ញាសាសា ត្រូវជាប្អូនថ្លៃធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុ លើស្ពានអាកាស ៧មករា ស្រាប់តែនារីជាបងថ្លៃបានបើក ទ្វាររថយន្តបម្រុងលោតពីលើស្ពានសម្លាប់ខ្លួន។
ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមម៉ូតូមកពីក្រោយឃើញទាន់ នាំគ្នាចុះទៅជួយចាប់ទាញមកវិញ ក៏ឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ សមត្ថកិច្ច និងប្រជាពលរដ្ឋបាន លួងលោមទៅលើជនរងគ្រោះកុំអោយលោតសម្លាប់ខ្លួនបន្ទាប់មកបានឡើងជិះរថយន្តបន្តដំណើរទៅមុខទៀតបាត់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya