ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២០! WHO ប្រកាសចាត់ទុក «ទ្វីបអឺរ៉ុប» ជាចំណុចកណ្តាលថ្មីនៃជំងឺ COVID-19 ដែលកំពុងរីករាតត្បាតជាសកល គឺមិនមែន «ចិន» ទៀតនោះទេ

នៅថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២០! WHO ប្រកាសចាត់ទុក «ទ្វីបអឺរ៉ុប» ជាចំណុចកណ្តាលថ្មីនៃជំងឺ COVID-19 ដែលកំពុងរីករាតត្បាតជាសកល គឺមិនមែន «ចិន» ទៀតនោះទេ

(ហ្សឺណែវ)៖  ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស

(Tedros Adhanom Ghebreyesus) នាថ្ងៃសុក្រនេះ បាននិយាយថា ឥឡូវអឺរ៉ុបបានក្លាយជាចំណុចកណ្តាលថ្មីនៃ COVID-19 ដែលត្រូវបានចាត់ទុក ជាជំងឺរាតត្បាតជាសកល ព្រោះនៅតំបន់នេះ មានអ្នកឆ្លងនិងស្លាប់សរុបច្រើនជាងតំបន់ដទៃទៀតនៅជុំវិញពិភពលោក បើមិនរាប់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២០។

លោក Tedros បានប្រកាសបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ WHO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ COVID-19 បានលេចឡើងដំបូងនៅទីក្រុងវូហាន នៃប្រទេសចិន មិនដល់៣ខែមុនឡើយ ឥឡូវវាបានឆ្លងរាលដាលដល់មនុស្ស ច្រើនជាង១៣២,០០០នាក់ នៅតាមប្រទេស និងដែនដីយ៉ាងតិច១២៣ ហើយអ្នកជំងឺប្រមាណជា៥,០០០នាក់បានបាត់បង់ជីវិត។

គួរជម្រាបថា បច្ចុប្បន្នចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសចិន ដែលពីដំបូងឡើយជាចំណុចកណ្តាលនៃការរីករាលដាល COVID-19 គឺមានមិនដល់១០ឡើយក្នុងមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ថ្មីក៏ដូចគ្នា បែរនៅតាមប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប ជាពិសេស អ៉ីតាលី ករណីអ្នកឆ្លង និងស្លាប់បានកើនឡើងយ៉ាងគំហុក។ អង្គការ WHO បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតជាសកល កាលពីថ្ងៃពុធសប្តាហ៍នេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya