ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០! ប្រទេស និងដែនដីទាំង២៩ ដែលឆ្លង COVID-19 ច្រើនជាងគេលើលោក គិតចាប់ពី១០០ករណីឡើងទៅ

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០! ប្រទេស និងដែនដីទាំង២៩ ដែលឆ្លង COVID-19 ច្រើនជាងគេលើលោក គិតចាប់ពី១០០ករណីឡើងទៅ

(បរទេស)៖  នៅគិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១២៧ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណី គឺមាន ២៩ប្រទេស និងដែនដីដោយក្នុងនោះមាននៅអាស៊ីចំនួន ០៩ប្រទេស-ដែនដី, អឺរ៉ុបចំនួន ១៧ប្រទេស និងប្រទេសនៅទ្វីបអាមេរិកចំនួន ០២ប្រទេស។ ខាងក្រោមនេះជាតួលេខចុងក្រោយនៃបណ្តាប្រទេស និងដែនដីទាំង ២៩ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់៖

១៖ ប្រទេសចិនឆ្លងសរុប ៨០,៨១៤ ករណីក្នុងនោះ ៣,១៧៧ នាក់បានស្លាប់ និង ៦៤,១១៩ នាក់ជាសះស្បើយ។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ១៥,១១៣ ករណីក្នុងនោះ ១,០១៦ នាក់ស្លាប់។
៣៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ១០,០៧៥ ករណីក្នុងនោះ ៤២៩ នាក់ស្លាប់។
៤៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៧,៩៧៩ ករណីក្នុងនោះ ៦៧នាក់ស្លាប់។
៥៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ៣,១៤៦ ករណីក្នុងនោះ ៨៦ នាក់ស្លាប់។
៦៖ ប្រទេសបារាំងឆ្លងសរុប ២,៨៧៦ ករណីក្នុងនោះ ៦១នាក់ស្លាប់។
៧៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ២,៧៤៥ ករណីក្នុងនោះ ០៦នាក់ស្លាប់។
៨៖ សហរដ្ឋអាមេរិកឆ្លងសរុប ១,៧៦២ ករណីក្នុងនោះ ៤១នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ៨៦៨ ករណីក្នុងនោះ ០៤នាក់ស្លាប់។
១០៖ ប្រទេសន័រវេសឆ្លងសរុប ៨០០ ករណីក្នុងនោះ ០១នាក់ស្លាប់។
១១៖ ប្រទេសជប៉ុនឆ្លងសរុប ៦៩១ ករណីក្នុងនោះ ១៩នាក់ស្លាប់។
១២៖ ប្រទេសស៊ុយអែតឆ្លងសរុប ៦៨៧ ករណីក្នុងនោះ ០១ នាក់ស្លាប់។
១៣៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ៦៧៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៤៖ ប្រទេសហូឡង់ឆ្លងសរុប ៦១៤ករណីក្នុងនោះ ០៥នាក់ស្លាប់។
១៥៖ ចក្រភពអស់គ្លេសឆ្លងសរុប ៥៩០ ករណី ក្នុងនោះ ១០នាក់ស្លាប់។
១៦៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ៣៩៩ ករណីក្នុងនោះ ០៣នាក់ស្លាប់។
១៧៖ ប្រទេសអូទ្រីសឆ្លងសរុប ៣៦១ ករណី ក្នុងនោះ ០១នាក់ស្លាប់។
១៨៖ ប្រទេសកាតា ឆ្លងសរុប ២៦២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៩៖ ប្រទេសបារ៉ែន ឆ្លងសរុប ១៩៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២០៖ ប្រទេសសិង្ហបុរីឆ្លងសរុប ១៨៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២១៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ១៦០ ករណីក្នុងនោះ ០៣នាក់ស្លាប់។
២២៖ ប្រទេសកាណាដាឆ្លងសរុប ១៥៨ ករណីក្នុងនោះ ០១ នាក់ស្លាប់។
២៣៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ១៥៨ ករណីក្នុងនោះ ០១ នាក់ស្លាប់។
២៤៖ ទីក្រុងហុងកុងឆ្លងសរុប ១៣២ ករណីក្នុងនោះ ០៤ នាក់ស្លាប់។
២៥៖ ប្រទេសក្រិកឆ្លងសរុប ១១៧ ករណីក្នុងនោះ ០១ នាក់ស្លាប់។
២៦៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ១១៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៧៖ ប្រទេសឆែកឆ្លងសរុប ១១៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៨៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ១០៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៩៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ១០៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

គួរជម្រាបថា ជំងឺរាតត្បាតសកល COVID-19 បានចម្លងទៅមនុស្សសរុបចំនួន ១៣៤,៨១២ករណី ដែលក្នុងនោះ ៤,៩៨៤នាក់ស្លាប់ និង ៧០,៣៩៥នាក់ជាសះស្បើយនៅក្នុងប្រទេសទាំង ១២៧ ដូចបានបញ្ជាក់ខាងលើ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya