ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ឆបោក និងប្រើប្រាស់លិខិតក្លែង នៅពោធិ៍សាត់

ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ឆបោក និងប្រើប្រាស់លិខិតក្លែង នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត.ស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណី.ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដោយនាំខ្លួនជនសង្ស័យដើម្បីបញ្ជូនទៅបន្តនីតិវិធី ។

ជនសង្ស័យត្រូវបាននាំខ្លួនឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។  ករណីនាំខ្លួនជនសង្ស័យខាងលើ គឺអនុវត្តដីការបង្គាបឲ្យចូលខ្លួនលេខ ៣៤១ អ យ ២០២០ ចុះថ្លៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ចេញដោយលោក លី ភារ៉ា តំណាងអាយ្យកាអមសាលាដំបូងខេត្តពោធិ៍សាត់ ។

ជនសង្ស័យ(នី វណ្ណៈ) ជាប់ចោទពីបទៈ (ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខុក្លែង) ដែលបានប្រព្រិត្តឡើងនៅចំណុច ភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya