ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ក្មេងទំនើងមួយក្រុម នាំគ្នាបង្ហោះម៉ូតូតាមផ្លូវ នៅ បន្ទាយមានជ័យ

សមត្ថកិច្ចឃាត់ក្មេងទំនើងមួយក្រុម នាំគ្នាបង្ហោះម៉ូតូតាមផ្លូវ នៅ បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កងកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ បានធ្វើការឆ្មក់បង្រ្កាបករណីក្មេងទំនើង ជាសិស្សសាលានាំគ្នាបង្ហោះម៉ូតូបង្កភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុច ផ្លូវ៧មករា ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា នេះគឺជាលើកទី២ដែលកម្លាំង នគរបាល ក្រុងសិរីសោភ័ណ បានបង្រ្កាបក្រុមក្មេងទំនើងជាសិស្សសាលាចេញពីរៀនធ្វើសកម្មភាពបង្ហោះម៉ូតូ អនុវត្តអនុវត្តតាម បទបញ្ជារបស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត ដើម្បីឲ្យមានស្ថេរភាពតាមដងផ្លូវ ជៀសវាងនាំឲ្យអស្ថេរភាពតាមដងផ្លូវសាធារណៈដែលបង្កឡើងដោយក្រុមក្មេងទំនើងទាំងនេះ ពិសេសគឺទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្តែង ល្ងាចថ្ងៃទី១២ខែមីនា ឆ្នាំ២០២០ កងកម្លាំងយើងបានធ្វើបង្រ្កាបករណីក្មេងទំនើងតែងតែ បង្ហោះម៉ូតូតាម ទីសាធាណៈ បានចំនួន១៧នាក់ ម៉ូតូ១១គ្រឿង។ ក្នុងនោះសិស្សជាក្មេងទំនើងមកពី វិទ្យាល័យសិរីសោភ័ណ ៣នាក់,អនុវិទ្យាល័យទឹកថ្លា ៥នាក់,វិទ្យាល័យមង្គលបូរី ២នាក់,វិទ្យាល័យបត់ត្រង់ ៤នាក់,វិទ្យាល័យអូរអំបិល ១នាក់ និងឈប់រៀន ២នាក់(ថ្នាក់ទី១០=២នាក់,ថ្នាក់ទី៩=៧នាក់,ថ្នាក់ទី៨=៣នាក់ និងថ្នាក់ទី៧=៣នាក់)។

ក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុងបានធ្វើការបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធ្វើការធានាយកទៅអប់រំបន្ត តែ បើមានជាលើកទី នគរបាលនិងអនុវត្តតាមវិធានការដ្ឋបាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya