ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ បានរងរបួសធ្ងន់ ដោយជនសង្ស័យយក​កែវ​ស្រា​ គប់​ទៅ​លើ​ត្រូវចំ​សៀត​ថ្កា​ខាងស្ដាំ​ ក្នុង​ពិធី​មង្គលការ នៅកណ្តាល

យុវជនម្នាក់ បានរងរបួសធ្ងន់ ដោយជនសង្ស័យយក​កែវ​ស្រា​ គប់​ទៅ​លើ​ត្រូវចំ​សៀត​ថ្កា​ខាងស្ដាំ​ ក្នុង​ពិធី​មង្គលការ នៅកណ្តាល

​កណ្តាល​ ៖​ នៅ ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០ យុវជនម្នាក់បាន រងរបួសធ្ងន់ដោយជនសង្ស័យយក​កែវ​ស្រា​គប់​ទៅ​លើ​ត្រូវ ចំ​សៀត​ថ្កា​ខាងស្ដាំ​ រង​ ក្នុង​ពិធី​មង្គលការកូនអ្នកភូមិ នៅចំណុច​រោងការ​មុខ​ផ្ទះ​ឈ្មោះ​ អែម​ ក្នុងភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។

​ ជន​រង​គ្រោះ​ ឈ្មោះ​ ធឿ​ន​ សៀង​ហៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ក្រោម​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្កណ្ដាល​ មុខរបរ​ កម្មករ​ រត់​តុ​ការ​ របួសធ្ងន់​ចំ​សៀតផ្កា​ខាងស្ដាំ​០១​កន្លែង​។​
រីឯជនសង្ស័យ​ ឈ្មោះ​ រិ​ន​ រ៉ា​ណូ​ ហៅ​ជ្រុ​យ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ នៅ​ភូមិ​ព្រែក​តា​បែន​ ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ មុខរបរ​ចាក់​មេត្រូ​តាម​រោងការ​និង​បុណ្យ​ ពេលនេះកំពុងគេចខ្លួន​ ។​

​ប្រភពដដែលបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​កន្លែង​កើតហេតុ​មានធ្វើ​ពិធី​មង្គលការកូនអ្នកភូមិ ហើយ​ពេល​នោះ​ជនសង្ស័យ​ បាន​មក​ចាក់​មេក្រូ​កំដរ​ពិធី​មង្គលការ​។ ចំណែក​ជន​រង​គ្រោះ​បាន​មក​ធ្វើ​ជា​កម្មករ​រត់​តុ​បំរើភ្ញៀវ​ក្នុង​ពិធី​មង្គលការ​នោះ​ដែរ​។​ លុះដល់​ម៉ោង​១១យប់ ពិធី​មង្គលការ​បាន​ចប់​ហើយ​ ឯខាង​ចុងភៅ​បាន​រើ​ឥ​វ៉ា​ន់​ដើម្បី​យក​ទៅ​ផ្ទះ​វិញ​ ។​ ដោយឡែក​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​បាន​នៅ​ផឹកស៊ី​ជាមួយ​គ្នា​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ធ្វើឲ្យពេល​នោះ​ជន​រង​គ្រោះ​មាន​ភាព​ស្រវឹង​ខ្លាំង​ ហើយ​បាន​និយាយ​ឡូឡា​តែ​ម្នាក់ឯង​ ។ពេលឃើញដូច្នេះជនសង្ស័យ​បាន​ទៅ​ឃាត់​ជន​រង​គ្រោះ​កុំ​ឲ្យ​ មាត់​ឡូឡា​ទៀត​ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ស្ដាប់​ថែម​ទាំង​និយាយ​ពាក្យ​មិន​គប្បី​ទៅ​លើ​ ជនសង្ស័យទៀត។​ ភ្លាម​នោះ​ជនសង្ស័យ​ខឹង​ក៏បាន​យក​កែវ​ស្រា​ គប់​ទៅ​លើ​ជន​រង​គ្រោះ​ ចំ​សៀត​ថ្កា​ខាងស្ដាំ​មួយ​កែវ​ បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​យ៉ាង​ខ្លាំងនិង ដួល សន្លប់នៅកន្លែងកើតហេតុតែម្តង ​។​ ក្រោយ​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​។​ ចំណែក​ជន​រង​គ្រោះ

​ត្រូវ​បាន​មិត្ត​ភ​ក្ដិ និង​បងប្អូន​នាំ​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ឯរាជធានីភ្នំពេញ​។​

​កម្លាំង​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ស្វែងរក​ ជនសង្ស័យ​ រួម​ជាមួយ​ វត្ថុ​តាង​ តែជនសង្ស័យគេចខ្លួនបាត់ ។​ ករណី​នេះកម្លាំង​ប៉ុស្តិ៍​រដ្ឋបាលព្រែកអញ្ចាញនិង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​

រកចាប់​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya