ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងព័ត៌មាន ៖ ព្រមានចាងហ្វាង ចក្រវាឡ CKV tvonline បើមិនកែខ្លួនប្រឈមនឹងការដកអាជ្ញាប័ណ្ណ

ក្រសួងព័ត៌មាន ៖ ព្រមានចាងហ្វាង ចក្រវាឡ CKV tvonline បើមិនកែខ្លួនប្រឈមនឹងការដកអាជ្ញាប័ណ្ណ

ភ្នំពេញ ៖ លោក យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយក​ដ្ឋានមណ្ឌលព័ត៌​មាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានកោះហៅលោក ចាន់ ឬទ្ធី ចាងហ្វាងគេហទំព័រព័ត៌មាន ចក្រវាឡ CKV tvonline មកធ្វើការណែនាំនៅក្រសួងព័ត៍មាន ដែលចេញផ្សាយព័ត៌មាន ដោយប្រើកាយវិការ និងពាក្យពេជ្រណាមិនសមរម្យ ដែលមើលទៅគ្មានក្រមសីលធម៌ វិជ្ជាជីវៈ​ជាអ្នកសារព័ត៌មាននោះទេ ។

លោក យ៉ែម ណយ បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកសារព័ត៌មាន គឺមិនត្រូវធ្វើខ្លួនខុសពីច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងជាមន្ត្រីនគរបាល , តុលាការ , មេធាវី និងជាអ្នកសម្របសម្រួល ឬក៏ដោះ​ស្រាយបញ្ហាថាអ្នកនេះខុសអ្នកនោះត្រូវនោះទេ ។

លោកប្រធាននាយក​ដ្ឋានមណ្ឌលព័ត៌មាន បានបន្តទៀតថា កាលថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២០ ក្នុងពិធីជួបជុំលើក​ទី៤​រវាងសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នក​សារព័ត៌មានក្នុងស្រុកទូទាំងប្រទេសសម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់នូវ អនុសាសន៍ដល់អ្នកសារព័ត៌មានដែរ ដោយ​មានពាក្យស្លោក កុំពានអ្នកដ៏ទៃកុំបំភ្លៃការពិត ។ ប៉ុន្តែអ្វីដែលលោក ចាន់ ឬទ្ធី ចាងហ្វាងចក្រវាឡ​ បានអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់កន្លងមក គឺបានបំពានអ្នកដ៏ទៃហើយបំភ្លៃការពិត ដែលក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ធ្វើនូវទង្វើបែប​នេះឡើយ ។

ក្រោយទទួលនូវការទូមានអប់រំជាលើក​ទី២​ លោក ចាន់ ឬទ្ធី បានសន្យាថាខ្លួននិងមិនធ្វើ​ឲ្យខុសពីក្រមសីលធម៌ និង វិជ្ជាជីវៈ ជាអ្នក​សារព័ត៌មានទៀតឡើយ ហើយលោកក៏បានសន្យាថា និងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរព្រមទទួលនូវការអប់រំពី លោក យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាន​នាយកដ្ឋានមណ្ឌលព័ត៌មានផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya