ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម្ដាយស្លាប់ សពខ្ទេច ឯឪពុកដាច់ជើងទាំងពីរ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ចាម

ម្ដាយស្លាប់ សពខ្ទេច ឯឪពុកដាច់ជើងទាំងពីរ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ចាម

កំពង់ចាម:  ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប្តីប្រពន្ធ ២នាក់ ស្លាប់ និងរបួសធ្ងន់ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០  ។

ជនរងគ្រោះប្រពន្ធឈ្មោះ អ៊ៀរ ហៀង ភេទស្រី អាយុ ៤២ឆ្នាំ (ស្លាប់) ឯប្តីឈ្មោះ ឈាន ឆាំ ភេទប្រុស អាយុ៤២ឆ្នាំ របួសធ្ងន់ ដាច់ជើងទាំងពីរ មានកូន៣នាក់ ក្នុងបន្ទុកគ្រួសារ។ ពួកគាត់ រស់នៅភូមិអណ្តូងច្រោះ ឃុំជ្រនាង ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះ បានដឹកគ្នាតាមរ៉ឺម៉កម៉ូតូ លក់បបរ និងកាហ្វេតាមផ្លូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកជ័រកៅស៊ូ ១គ្រឿង បានបុកពីក្រោយពេញទំហឹង រួចកិនជនរងគ្រោះទាំងពីរនាក់ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗ សពបែកសាច់ខ្ទេចនៅនឹងកន្លែង ឯប្តីវោញ របួសធ្ងន់ដាច់ជើងទាំង២ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya