ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អ្នកកាសែតម្នាក់បានស្លាប់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

អ្នកកាសែតម្នាក់បានស្លាប់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១២ខែមីនា ឆ្នាំ២០២០ អ្នកកាសែតម្នាក់ បានជួបគ្រោះថ្នាក់ ចរាចរណ៍ រហូតបាត់បង់ជីវិត ត្រង់ ចំណុចខាងកើត រង្វង់មូលចោមចៅ ចម្ងាយប្រមាណ២០០ម៉ែត្រ ភូមិជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ តាំង គ័ងឡុង ភេទប្រុស អាយុ ៤២ឆ្នាំ ជាអ្នកកាសែត នៅអង្គភាព យុវជនតេជោ រស់នៅចាក់អង្រែលើខណ្ឌមានជ័យ ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1GQ-2728 ជ។

ដំបូងឡើយគេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូត ទៅប៉ះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យដួលបោកក្បាល បោកនឹងថ្នល់បាក់កស្លាប់ភ្លាមៗ ។

សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការរដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រង់ចាំប្រគល់ឲ្យសាច់ញាតិ នៅពេលក្រោយ ចំណែកសាកសព ត្រូវក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya