ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីលួចខោអាវរោងចក្រ​ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីលួចខោអាវរោងចក្រ​ នៅភ្នំពេញ

ភ្នំពេញ ៖  ក្រោយពីទទួលពាក្យបណ្តឹង ពីថៅរោងចក្រកាត់ដេរ របស់ក្រុមហ៊ុន TRCA ដែលមានទីតាំង នៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនសង្ស័យបានធ្វើសកម្មភាព លួចដឹក តាមរថយន្តមួយគ្រឿង កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០​ ទើបនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ដង្កោ សហការជាមួយកម្លាំងជំនាញអធិការខណ្ឌដង្កោ ឃាត់ខ្លួនបានជនសង្ស័យ១នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ។

​ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ក្រោយពេលពួកគេធ្វើសកម្មភាពលួចដឹកយកខោអាវរោងចក្ររាប់រយឈុត បម្រុងយកទៅលក់តាមទីផ្សារ។

​ ជនសង្ស័យបានសារភាពថា​ ពួកគេមានបក្ខពួករួមគំនិតលួចបន្ថែមទៀត​ ទើបសមត្ថកិច្ចបន្តទៅ ឃាត់ខ្លួន ជនសង្ស័យនៅខណ្ឌពោធិសែនជ័យម្នាក់ និងបន្តទៅឃាត់ខ្លួនជនសង្ស័យនៅខេត្តកណ្តាលចំនួន ២នាក់ទៀត សរុប ៤នាក់។ ជនសង្ស័យទាំង៤នាក់នេះ  ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya