ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ប៉ូលិស​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ និង​ករណី​ចែកចាយ​គ្រឿងញៀន​ ​

មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ប៉ូលិស​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ និង​ករណី​ចែកចាយ​គ្រឿងញៀន​ ​

បាត់ដំបង​៖ ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស ស្រី ចំនួន​៥​នាក់ កាលពី​ថ្ងៃទី ១១​ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច ផ្ទះសំណាក់​យីហោ សុខ​ធិ​ន ស្ថិត​ក្នុងភូមិ ត្រពាំង​ព្រលិត ឃុំ សន្តិភាព ស្រុក សំពៅ​លូន ខេត្តបាត់ដំបង​។​
​លោក វរៈសេនីយ៍ត្រី ពេជ្រ សា​រ៉ែ​ន អធិការនគរបាល ស្រុក សំពៅ​លូន បាន​ប្រាប់​ឲ្យ​ដឹងថា មុន​និង​ឈាន ដល់​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់ ខាងលើនេះ គឺ​កម្លាំង​សមត្ថកិច្ច ធ្វើការ​ស៊ើបអង្កេត រកឃើញ​មុខសញ្ញា​ម្នាក់ ឈ្មោះ ប៊ុត ស្រីអូន ហៅ ស្រី​ម៉ៅ ភេទ​ស្រី​អាយុ​៣២ ឆ្នាំ ជា​ជនសង្ស័យ ហើយ​ឃាត់ខ្លួន ដោយ​រឹបអូស​បាន វត្ថុតាង​ថ្នាំញៀន​ចំនួន​១៥​គ្រាប់ នៅ​ចំណុច​ផ្ទះសំណាក់ ខាងលើ​។​
​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ មក​សាកសួរ នៅ​អធិការ​ស្រុក​សំពៅ​លូន ឈ្មោះ ប៊ុត ស្រីអូន បាន​សារភាពថា  ថ្នាំញៀន​ទាង​នេះ គឺ​រូបគេ​បាន​ទិញ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សិ​ទ្ឋ ស្រី​វីន ភេទ ស្រី អាយុ ៣០​ឆ្នាំ ស្នាក់នៅ​បណ្តោះ អាសន្ន ផ្ទះសំណាក់ តា​យ​ហេង​១ ក្នុងភូមិ​ឃុំ​ខាងលើ​។​
​លោក អធិការ​បាន​បន្តទៀត​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន គ្រប់គ្រាន់​ហើយ កម្លាំង​អធិការ ស្រុក​ដឹកនាំ ដោយ​លោក​ផ្ទាល់ បាន​សហការ ជាមួយ​ម្ចាស់​ផ្ទះសំណាក់ និង​កម្លាំង​ប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល សន្តិភាព​ចេញ​ប្រ​ត្តិ​ប​ត្តិ​ការ​ក្រសោប​បាន ទាំង​សំបុក​តែម្តង​។​
​ក្នុងនោះ​ទីមួយ​ឈ្មោះ សុខ រិ​ទ្ឋ ភេទ ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​គីឡូ​១៣ ឃុំ សន្តិភាព ស្រុក សំពៅ​លូន ។​ទី​ពីរ​ឈ្មោះ ចៅ ណា​រិត ហៅ​ជ័យ ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ រស់នៅ ក្នុងភូមិ ពោធិ៍​ជ្រៃ ឃុំ សេរី​មានជ័យ ស្រុក សំពៅ​លូន ខេត្តបាត់ដំបង​និង​ទី​បួន ឈ្មោះ​សិ​ទ្ឋ ស្រី​វីន ភេទ ស្រី អាយុ ៣០​ឆ្នាំ ។​
​ជនសង្ស័យ ប្រុស​ស្រី​ទាំង​៥​នាក់ រួមទាំង​វត្ថុតាង ថ្នាំញៀន​ចំនួន​សរុប​១៩ គ្រាប់ ក្រោយពី​ធ្វើការ សាកសួរ ហើយ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ ស្នងការ​នគរបាល ខេត្តបាត់ដំបង ដើម្បី​ចាត់ការ តាម​នីតិវិធី​៕​ដោយ  ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya