ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យ រងរបួសធ្ងន់ ស្រុកអង្គរបុរី នៅតាកែវ

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យ រងរបួសធ្ងន់ ស្រុកអង្គរបុរី នៅតាកែវ

តាកែវ: នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំ ព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិង ម៉ូតូ មានទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង។

ម៉ូតូម៉ាក ហុងដា គុបមូល ពណ៌សំបកឪឡឹក គ្មានផ្លាកលេខ មានទិសដៅពីត្បូងទៅជើងបើកបរដោយឈ្មោះ គង់ ជ័រ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មិនពាក់មួកសុវត្ថិភាព (របួសម្រាមដៃខាងឆ្វេង) ត្រូវបានសាច់ញ្ញាត្តិបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី។ បានប៉ះដៃជាមួយម៉ូតូម៉ាក ហុងដា ឌ្រីម C125 ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DG-4106 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ វ៉ាន់ តុងទ្រី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរីខេត្តតាកែវ។ មិនពាក់មួកសុវត្ថិភាព( របួសត្រង់ក្បាល) ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។

សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក
កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya