ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » តុលាការចេញដីកាបង្គាប់ឲ្យឃុំមន្ត្រីសាលាខេត្តកំពតម្នាក់ ករណីពុករលួយ

តុលាការចេញដីកាបង្គាប់ឲ្យឃុំមន្ត្រីសាលាខេត្តកំពតម្នាក់ ករណីពុករលួយ

(កំពត)៖  នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកំពត លោក អ៊ី ឃាង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ដែង សុវណ្ណាវុធ អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពត ដាក់បន្ធនាគារ ពាក់ព័ន្ធបទល្មើសពុករលួយ ក្រោយជនត្រូវចោទរូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន។

អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្រ្តីសាលាខេត្តកំពតរូបនេះ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ពន្ធ័រឿងអំពើពុករលួយ។

មន្រ្តីដែល ACU ឃាត់ខ្លួនខាងលើមានឈ្មោះ ដែង សុវណ្ណាវុធ ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខងារជាអនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត។

លោក ដែង សុវណ្ណាវុធ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទវិតិក្រមតាមមាត្រា៥៩២, ៥៩៣ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញត្តិនៅក្នុងមាត្រា៣២ នៃច្បាប់ស្តីការប្រឆាំងអំពើពុករលួយ និងបទសំអាតប្រាក់តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម ប្រព្រឹត្តនៅខេត្តកំពត កាលពីកំឡុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។  សមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ខណៈដែលមន្រ្តីរូបនេះ បានទទួលការ ណាត់ចូលផឹក ស៊ីនៅក្នុង អាហារដ្ឋានមួយកន្លែងយីហោ «វាសនា សប្បាយ សប្បាយ» ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya