ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ដេញតាម​ចោរឆក់ ត្រូវ​ចោរ​ធាក់​ផ្តួល ចូល​ក្រោម​កង់ឡាន​កិន​ស្លាប់ ​

ដេញតាម​ចោរឆក់ ត្រូវ​ចោរ​ធាក់​ផ្តួល ចូល​ក្រោម​កង់ឡាន​កិន​ស្លាប់ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ ៨​និង​២០​នាទី យប់​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤​នេះ ស្ថិតនៅ​ខាង មុខ​ប៉ុស្តិ៍​រដ្ឋបាល ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​
​បុរស​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ ក្រោម​កង់​រថយន្ត លុ​ច្ស​ស៊ី​ស ៤៧០ ក្រោយពី​មាន ជនសង្ស័យ​ជា ក្រុមចោរឆក់ បាន​ធាក់​ផ្តួល​ម៉ូតូ បណ្តាល​ឲ្យ​ដួល ពី​ព្រោះតែ​ខឹងសម្បារ នឹង​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ដេញ តាម​ពួកវា ។​
​មុនពេល​កើតហេតុ ជនរងគ្រោះ​អាយុ​ជាង​៣០​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ ម៉ាក​សេ​ដេ ពណ៌​ខ្មៅ ត្រូវបាន​ចោរឆក់ ទ្រព្យសម្បត្តិ សង្ស័យ​ជា ទូរស័ព្ទ ពី​កន្លែង​ផ្សេង ស្រាប់តែ​ពេលនោះ ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​ដេញតាម​ចោរ​។​
​ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ ដេញតាម​ចោរឆក់ ក៏ត្រូវ បក្ខ​ពួកចោរ ដែល​ជិះ​ពីក្រោយ បាន​ធាក់​ផ្តួល​នៅ ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​វ៉ា​ក់​អើ និង​រថយន្ត​តាក់ស៊ី មួយគ្រឿង បណ្តាល​ឲ្យ​ដួល ចូល​ក្រោម​កង់ រថយន្ត​លុ​ច្ស ស៊ី​សព​ណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-6002 កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​ផ្លូវ កិន​ស្លាប់​ភ្លាមៗ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya