ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មុខសញ្ញាលួចទ្រព្យសម្បត្តិ ក្នុងពិធីបុណ្យនិងពិធីកំសាន្តសប្បាយនានា

មុខសញ្ញាលួចទ្រព្យសម្បត្តិ ក្នុងពិធីបុណ្យនិងពិធីកំសាន្តសប្បាយនានា

បាត់ដំបង ៖ ពិធីបុណ្យទន្លេលើកទី៦ប្រារព្វធ្វើនៅខេត្តបា ត់ ដំបង ដែលពិធីបុណ្យនេះនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ ជាការកត់សម្គាល់នៅរាល់ពេលមាន ពិធី បុណ្យឬពិធីកម្សាន្តសប្បាយនានា ពួកជនល្មើសតែងតែឆ្លៀតឱកាសធ្វើសកម្មភាពល្មើស ច្បាប់ពិសេសករណី(លួច-ឆក់)យកទ្រព្យសម្បត្តិក្នុងពេល ដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយហើយមិនបានប្រុងប្រយ័ត្នចំ ពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ម៉្យាងទៀតបានកត់ សម្គាល់ឃើញថា ក្នុងរយ:ពេលចុងក្រោយ មុខ សញ្ញាមួយចំនួនធំត្រូវបានទទួលទោសកំហុស ទៅតាមផ្លូវច្បាប់រួចហើយ និងបានចេញមក រស់ នៅក្នុងមូលដ្ឋានវិញ ហើយមុខសញ្ញាទាំងនេះ មួយចំនួនអាចនឹងបន្តសកម្មភាព របស់ខ្លួនឡើង វិញក្នុងករណីដែលមានឱកាសអំណោយផល ។

 

ដើម្បីជាការរួមចំណែកក្នុងកិច្ចការបង្កាទប់ស្កាត់ និងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅ ក្នុងពិធីបុណ្យទន្លេនេះ ស្នងការនៃស្នងការដ្ឋាននគ របាលខេត្តបាត់ដំបង សូមធ្វើការបង្ហាញរូបភាព មុខសញ្ញាជាជនសង័្សយដែលធ្លាប់បាន

ធ្វើសកម្ម ភាពល្មើសច្បាប់នាពេលកន្លងទៅ ជូនសាធារ ណ:ជនបានឃើញ ។ ក្នុងករណីដែលប្រជា ពល រដ្ឋ ឬមហាជនបានឃើញមនុស្សដូចមានក្នុងរូប ភាពខាងលើ និងមានកិរិយាឬហេតុផលគួរឲ្យសង័្សយដោយ ប្រការណា មួយនោះសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួននិង ហ៊ានផ្តល់ព័ត៌មានជាបន្ទាន់ដល់មន្រ្តីមាន សម ត្ថកិច្ចដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានតាមរយ: លេខទូរស័ព្ទ ៖
HOT LINE -077 80 7777 ឬ-097 9923 777
-ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី -092 232 337
-ឧត្តមសេនីយ៍ត្រី កុយ ហៀង-012 968 526
-ឧត្តមសេនីយ៍ត្រី ចេង ឡេង-017 223 223
-វរសេនីយ៍ឯក អូន ហ្វៃ -012996 423
-វរសេនីយ៍ឯក ឆាង វណ្ណឆៃ-012 384 954
-វរសេនីយ៍ទោ ឈឿង គឹមសុង-092 935 544 ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya