ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡានបុកឡាន បណ្តាលឲ្យគាបតៃកុងជាប់កាប៊ិន រងរបួសធ្ងន់ នៅភ្នំពេញ

ឡានបុកឡាន បណ្តាលឲ្យគាបតៃកុងជាប់កាប៊ិន រងរបួសធ្ងន់ នៅភ្នំពេញ

ភ្នំពេញ ៖  កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ជៀម ហ៊ួត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិត្រពំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មុនកើតហេតុ រថយន្តសណ្តោងដឹកម្សៅម៉ី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3D-5072 បើកល្បឿនលឿន តាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ សង្ស័យងងុយដេក ទើបជ្រុលទៅបុក ពីក្រោយរថយន្ត សណ្តោងដឹកអង្ក ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6633 ដែលបើកស្របទិសពីជើងទៅត្បូង ហើយកំពុងសុីញ៉ូ បំណងអែបស្តាំ បណ្តាលឲ្យ រថយន្តបង្ក ដឹកម្សៅមុីរួញកាប៊ីន កៀបជាប់អ្នកបើកបររងរបួសធ្ងន់ បែកក្បាល បាក់ជើង រងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ ខណៈដែលជនរងគ្រោះគាបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពល

តូចលេខ៧០ រួមជាមួយបងប្អូនប្រជាពលរដ្ឋ គាស់ទាញយកជនរងគ្រោះចេញ ហើយរថយន្តសង្គ្រោះ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។  រថយន្តទាំង២គ្រឿង មានមួយគ្រឿងខ្ទេចកាប៊ីន ដាច់ធ្លាក់ម៉ាស៊ីនដល់ដី ត្រូវបាន ប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង អូសយកទៅរកទុក ដើម្បីកសាងឯកសាររងចាំដោះស្រាយតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya