ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ នៅកំពង់ស្ពឺ

គ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ នៅថ្ងៃអង្គារ 2 រោចខែផល្គុនឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី 10ខែមិនាឆ្នាំ ២០២០ វេលាម៉ោង 19និង៣៥នាទីយប់ នៅលើផ្លូវជាតិ 1KS1 ស្ថិតនៅភូមិព្រិចខ្ពស់ឃុំយាអង្គស្រុកថ្ពងខេត្តកំពង់ស្ពឺ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូ ស្របទិសគ្នាពីលិចទៅកើត ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AR 2209ស៊េរីឆ្នាំ 2008 បើកបរ ដោយឈ្មោះ សុទ្ធ ពុធធា ភេទប្រុសអាយុ២០ឆ្នារស់នៅភូមិក្រវៀក ឃុំ យាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបើកបរពីទិសខាងលិចទៅទិសកើត មកដល់ចំនុចកើតហេតុបានបុកជាមួយរថយន្តឈប់ចតខូច នៅអេបចិញ្ចើមផ្លូវ បណ្ដាលអោរបួសធ្ងន់ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព រថយន្តម៉ាក់ តូរិសពណ៌សំបកឪទឡិក គ្មានស្លាកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ មិនស្គាល់អត្ដសញ្ញាណ មិនស្គាល់អាស័យដ្ឋាន ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ  វត្ថុតាងយកមករក្សាទុកនៅប៉ុស្ដិនគរបាលរដ្ឋយាអង្គ ដើម្បីដោះស្រាយតាមនីតិវិធិ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya