ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅការងារអនុវត្តន៍ នៅឆ្នាំ ២០១៤ កាលពីថ្ងៃទី ១១ ខែកុម្ភៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះប ណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា អ្វីដែលជាគោលការណ៍សម្រាប់ការអនុវត្ដនៅពេលបច្ចុប្បន្ននេះ គឺរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនដល់ក្រសួងការងារក្នុងការ កំណត់ និងផ្ដល់ ប្រាក់ឈ្នួលអប្បរមាដល់កម្មករ និយោជិតចំនួន ១០០ ដុល្លារ ដោយអនុវត្តន៍គ្រប់រោងចក្រសហគ្រាស ផ្នែកកាត់ដេរសម្លៀកបំពាក់ទាំងអស់នៅទូទាំងប្រទេស ។
ការដោះស្រាយចរចាលើបញ្ហាប្រាក់ឈ្នួល ក្រសួងការងារ និងគណៈកម្មការប្រឹក្សាការងារនៅ តែដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចលើបញ្ហាប្រាក់ឈ្នួលអប្បរ មានេះ ព្រមទាំងយន្ដការ ក្នុងការចរចាត្រីភាគី ដែលមានការចូលរួមចរចាមកពីតំណាងភាគីថៅកែរោងចក្រ តំណាងស ហជីពកម្មករ និងក្រសួងការងារ ដូចបានកំណត់ក្នុងច្បាប់ស្ដីពីការងារ។
បច្ចុប្បន្ននេះចំពោះការចរចាតម្លើងប្រាក់ឈ្នួល ក្រសួងក៏ដូច ជារាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្ដយន្ដការ នៃការសិក្សាស្រាវជ្រាវ និងស្វែងរកមធ្យោ បាយបន្ថែមទៀត ប៉ុន្ដែចំពោះប្រាក់ឈ្នួលអប្បរមាគឺរក្សា ១០០ ដុល្លារដដែលមិនមានការផ្លាស់ ប្ដូររហូតដល់ពេល ដែលយើងបានរកឃើញនូវដំណោះស្រាយថ្មី និងការព្រមព្រៀងថ្មីជាមួយ ភាគីពាក់ព័ន្ធ ទើបយើងមានការកែប្រែថ្មីជាបន្ដបន្ទាប់ទៀត៕